Saturday, February 4, 2012

បុណ្យឈាបនកិច្ច


បុណ្យឈាបនកិច្ច
·         សពមនុស្សក្នុងលោកមានវិធីធ្វើ ៤យ៉ាង
๑.                 បូជាដោយព្រះអគី្គ
๒.               កប់ទុកក្នុងព្រះធរណី
๓.                បណែ្តតចោលក្នុងស្ទឺងសក្តិសិទ្ធ
๔.                ចោលក្នុងទីស្មសាន
ពិធីទាំង៤បែបនេះ  អ្នក​កាន់ព្រះពុទ្ធសាសនា  ច្រើនបូជាដោយព្រះអគ្គី ​​ ព្រោះព្រះបរមគ្រូក៍បូជាដោយព្រះអគ្គី​ដែរ។ ​ឯជាតិអឺរ៉ុប  និងអាស៊ីខ្លះ  ដូចចិនជា​ដើម ច្រើនកប់ទុ​កក្នុងធរណី​ ដែលគេជ្រើសរើសរកដីជ័យភូមិ(ហុងស៊ុយ) សំរាប់ផ្តល់សុខចំរើនអោយកូនចៅ ។ ឯអ្នកកាន់សាសនាភាគខ្លះ  នៅឥណ្ខាសម័យមុន  គេច្រើនដាក់ក្បូន​បណ្តែតចោលក្នុងស្ទឺងគង្គា​ ដែលគេយល់ថាជាសក្កិ​សិទ្ធមានទឺកហូរចេញមកពី​ព្រនាងគងា្គ  ដែលស្ថិតនៅលើ​ព្រះកេសព្រះឥសូរ  អាច​នាំព្រលឺងនៃសត្វណា  ដែលអណែ្តតក្នុងស្ទឺង​នោះ  អោយទៅកើតសា្ថនសួគ៍បាន។ ឯ​មនុស្សសម័យមុន​ គេច្រើ​នយកសពទៅចោលក្នុងព្រៃដស្មសាន​ លើកំពូលភ្នំ​ ឬក្នុងជ្រោះភ្នំជាដើម​។
            បណ្តាពិធីទាំង៤បែបនេះ​ យកតែពិឈាបនកិច្ចមួយមកនិយាយ​ ត្រង់លក្ខ​ណៈសំខាន់ៗ​ ដែលជាទំនៀមទម្លាប់ខ្លះ​ ប្រែក្លាយ​តជាគ្នានន័យអស់ទៅហ់យ។​ គ្រាន់​តេនាំគ្នាធ្វើៗទៅ​ដោយុយលថាៈ បើមិនធ្វើសព្វគ្រប់បុណ្យឈាបនកិច្ចនោះមិនបានរុងរឿង​។​
            តើ​ទំនៀមទម្លាប់ដែលក្លាយទៅជាគ្មានន័យនោះគឺអី្វខ្លះ? ពិធីបុណ្យឈាបនកិច្ចនៅប្រទេស​កម្ពុជា​យើង មុននិងនាំសពទៅឈាបនដ្ធាន(ទីបូជា) មានរៀបជាក្បូនដ៍ហែរ ក្នុងក្បូននោះមាន​ព្រះសង្ឃអភិធម្មមាតិកាល​១ មានអ្នកបំរុងបួសមុខភ្លើងម្នាក់ ដែលគេបំពាក់កម្រងស្បូវភ្លាំង ឬ​ខ្សែលើក្បាលសណ្តោងភ្ជាប់មកមឈូសសព១ អ្នកប្រាយលាជ១ អ្នកកៀសចិញ្ជៀនត្បូង១ ហើយមានអាចា​រ្យកាន់ទង់ព្រលឹង​ដើរមុខ​ និងយោគី៤​នាក់ លីចប ពន់ក្អមដើរតាមក្រោយ ក្រៅពីនេះមានភ្លេងត្រៃលក្ខណ៍ និងអ្នកហែរហមតិចច្រើន ទៅតាម​សមត្ថភាពគ្រួសារសព​។ល​។​ ដល់បូជាភ្លើងកំពុ​ងឆេះពេញក្រមុំ​ ទើបំបួសបកុលបុត្រមួយម្នាក់​ ដែលបំរុងនិងបូសហៅថា​បូសមុខ​ភ្លើង ហើយមានទេសនាទីនេះផង​ហៅថាៈ ទេសនាមុខភ្លើងដែរ។ លុះបូជារួចហើយ មុខនឹងរើស​ឆ្អឹង អាចារ្យធ្វើពិធីប្រែរូបសិន​ ទើបរើសជាក្រោយ ។ ដែលថាខ្លាយទៅជាគ្មានន័យនោះ ចំពោះជនភាពច្រើន ដែលពេញចិត្តធ្វើពិធីទាំងឡាយ ​គឺមានប្រាយលាជជាដើមនេះហើយមិនដឹង​ថាក្នុងពិធីមួយៗ​មានន័យដូចម្តេច គេធ្វើ​ ដើម្បីអ្វី ? ។ ការធើ្វហើយមិនដឹងអត្ថប្រយោ​ជន៍ពិត្រប្រាកដ​មិនដឹងន័យដូច្នេះ អន់ជាង​អ្នកដែលមិន​បានធ្វើទៅទៀត ​ព្រោះអ្នកបានធ្វើមិ​នខាតលុយចំណាយ​ទិញវត្ថុនោះៗ ជួនកាលមានទោ​សថែមទៅទៀតផង គឺដោយយ​ល់ខុសឃ្លាតពីច្បាប់ព្រះពុទ្ធសាស​នា ។ ករណីនេះជាភារៈលើអាចារ្យយោគី(អាចារ្យខ្មោច) ​ដែលមិនដឹងន័យរបស់ពិធីបួយ២​អោយបា្រកដតាមភាវៈពិត ​ដែលនាំអោយកើតប្រយោ​ជន៍ ។ក្នុងពិធីនេះមានលក្ខណៈសំខាន់៥ខ​ ដែលមានន័យយ៉ាង​នេះគឺៈ
            ១- ​សណោ្តងស្បូវភ្លាំង ឬខ្សែពីក្បាលមា្នក់ មក​ភា្ជប់នឹងមឈូសសព ។ ពិធីនេះមានន័យយ៉ា​ងសំខាន់ណាស់ជាន័យដុះចេញមកពី​ព្រះពុទ្ធសាសនា​។​មនុស្សម្នាក់ ដែលពាក់កម្រងស្បូវភ្លាំង​នោះ ទុកជាប្រតិភូជំនួសមនុ្ស​សត្វទាំងអស់ ដែលកើតនៅក្នុងវដ្តសង្សារនេះ ។ឯកម្រងស្បូវភ្លាំង គឺកិលេសតណ្ហា ដែលបណ្តាលអោយមានជាតិ ជរា ព្យាធិ មរណៈ ចងឆ្វាក់គ្រប់ក្បាលមនុស្សសត្វ​ទាំងអស់ ។ ដែលសណ្តោងកិ្រងស្បូវភ្លាំង មកជាប់ នឹងសពនោះជា ឧទាហរណ៍ សក្តិសិទ្ធអោយមនុស្សសត្វគ្រប់រូប ឃើញនឹង​ភ្នែកដឹងច្បាស់ថាយើងគេមុខតែនិងស្លាប់ ដូចសពក្នុង​មឈូសនេះទាំងអស់គ្នា គ្មាននរណាអង់អាចក្លាហានចៀសផុតពីស្លាប់បានទេ​ ព្រោះមានចមណងស្បូវភ្លាំង គឹកិលេសតណ្ហាទាក់ជាប់គ្រប់ៗរូប ។ល។ នេះជាកិច្ចសំខាន់មួយ សំរាប់ពិចារណា អោយកើតធម្មសង្វេគ ។​
២- បា្រយលាជ នេះ​ក៍មា​​​នន័​​យសំ​ខា​ន់​ណាស់​ដែរ​​ ដែលគេ​ចាប់លាជ​ ដោយសំឡី​ និងវត្ថុផ្សេងៗ​ បានលាជរាត់រាយ​ព្រោងព្រាតទៅសើពសុធាជាភ័ស្តុតាង​ ងោយឃើញច្បាស់នឹង​ភ្នែកថាៈសក់ រោម សាច់ ស្បែក ឆ្អឹង​របស់មនុស្សសត្វគ្រប់ៗរូប ដែលកើតហើយស្លាប់ៗក្នុងវដ្ត​សង្សារនេះតែងតែចោលរាត់រាយនៅលើផែនដី ដូចជាលាជដូច្នោះឯង ។ល។ នេះគឺជាឪបាយមួយ​យ៉ាងសមខាន់ សំរាប់ពិចារណា ព្រះត្រៃលក្ខណ៍ដែរ។
៣- កៀសចិញ្ចៀត្បូង ពិថីនេះកន្លែងខ្លះ ​មានដាក់ប្រេងក្នុង ត្រល់ ឬចានដាក់ប្រឆេះ​អុច​តំកល់​លើគនរស្រូវក្នុងកញ្ចើរផង។ នេះក៍ជាន៍យវិសេសណាស់ដែរ ជាបដិមវត្ថុប្រៀបនឹងរូប របស់​មនុស្សសត្វទាំងឡាញ ដែលបានកើតក្នុងលោកសន្និវាស នេះគឺភ្លើង ដែលឆេះភ្លឹបភ្លែតៗ នោះជា​ជីវិត្តរស់នៅ ប្រឆេះ ជារូបកាយប្រេងជាអាយុសង្ខារ ។ សំរាប់ពិចារណាថាៈបើប្រេងអស់ហើយភ្លើង​ត្រូវរលត់ប្រឆេះក៍ជារបស់ឥតប្រយោជន៍ មិនអាចធ្វើភើ្លងអោយឆវវិញបានទេ។ ឯមនុស្សនិងសត្វ​ទាំងឡាញក៍ដូច្នោះដែរ ហើយអាយុសង្ខាអស់ទៅហើយត្រូវតែស្លាប់ មិនអាចមានជីវិតរស់នៅបាន​រូបរាងកាយក៍ជារបស់ឥតប្រយោជន៍ ប្រើការមិន​កើត ។ល។​នេះក៍ជាឪបាយចំណាមួយ សំរាប់ពិចារណា​ អោយកើតសេចត្តី​ នឿយណាយចាកសត្វ និងសង្ខារ​។
៤-​ បួសមុខភើ្ល ​​​​​​​​​​​​​​​​ការបួសនេះ បើគិតទៅតាមព្រះវិន័យ មិនពេញជាបជ្ជាទេ ព្រោះកន្លែងខ្លះ ​អោយអាចារ្យបំបួសធ្វើដូច្នោះគ្មានសម​ហេតុសមផងសោះ ទៅជាឧបាសកធ្វើជាឧបជ្ឃយ៍បំបួស​លោកសង្ឃ បើ​ធ្វើត្រឹមត្រុវតាមទំនៀមដើមគឺបំបួសមែនទែន ពេលដែលហែសពទៅដល់រៀបចំ​បូជាហើយគេនាំអ្នក ដែលបំរុងបូសនោះ ទៅវត្តបំបួសជាសាមណេរត្រឹមត្រូវតាមព្រះវិន័យទើប​នាំមកពន្យល់ថា​ មានតែភេទអ្នកបួសដូច្នេះហើយ ទើបឆាប់កាត់ផ្តាច់នូវចំណងស្បូវភ្លាំង គឺកិលេសតណ្ហា ដែលចងឆ្វាក់ភ្ជាប់និងក្បាលគ្រប់រួប ទាញអោយចូលទៅរកជាតិ ជរា ព្យាធិមរណៈ​នោះបាន។ល។​ នោះជាឧបាយពន្យល់យ៉ាងឧក្រិដ្ធវិសេសជាងមុនៗទាំងអស់ ​។ ការបួសមូខភ្លើង​នេះជំនាន់មុន មានអ្នកខ្លះបួសរហូតត៍ទៅក៍មាន បួសពីរខែ បីខែ មួយអាទិត្យ​ ឬមួយខែ ពីរថ្ងៃ ​ក៍មានតាមសទ្ធា​  ។ ដល់ពេលសឹកវិញមិនមែនអោយអាចារ្យផ្សឹកដូចកន្លែងខ្លះធ្លាប់ធ្វើនោះទេ គឺសឹកត្រឹមត្រូវតាមច្បាប់ព្រះវិន័យ  ។
            ៥- ពិធីប្រែរូបៈ​  ពិធីនេះ ច្រើនតែធ្វើច្រឡូកច្រឡំ និងលទ្ធិព្រហ្មញសាសនា ដូចជាកាលបូសរូច លត់ភ្លើងស្រូលបួលហើយ មានព័ទ្ធសីមា អូមអាមកុំអោយខ្មោចលងជាដើម។​ ឯពិធីដែលមានន័យយ៉ាងសំខាន់នោះដូច្នោះ កាលលត់ភ្លើងត្រជាក់ហើយ អាចារ្យប្រជុំញាតិសព និងបរិស័ទដែលជួយទាំប៉ុន្មាន ទៅជួបជុំនៅកន្លែងជើងថ្ក​ និមន្តព្រះសង្ឃបង្សុកូល ហើយអាចារ្យ​យកឈើឬចបគូរ​ វាសកំទេចធ្យូល  ដែលលាយដោយឆ្អឹងនោះធ្វើជារូបមនុស្សមានដៃ ជើង ខ្លូន ក្បាលជាដើម ហើយសួរថា រូបនេះ ដូចរូបបុគ្គលដែលស្លាប់ទៅនោះទេ ? អ្នកទៅប្រជុំឆ្លើយថា មិនដូចតេ ហើយលុបចេញគូរទៀត សួរទៀត អស់វារៈ បីដង ត្រូវឆ្លើយតាមពិតថា មិនដូចៗគ្រប់​បីដង ទើបអាចារ្យពន្យល់ថា នេះជាសច្ចៈធម៍ ជាសភាវៈពិត រូបការយើងទាំងអស់គ្នា តែមានវិញ្ញាណចេញហើយ តែងតេពុកផុយរលួលទៅជាធាតុ ដី ទឹក ភ្លើង ខ្យល់ជាអនត្តា មិនអាចពួតផ្តុំផ្សំផ្គុំគុរវាស ឬជប់អោយកើតរូបដូចដើមវិញបានទេ ដូច្នេះ អ្នកទាំងឡាយ កុំសោយសោក​ អាលោះអាល័យនឹងរូបកាយអោយសោះ មិនយូរមិនឆាប់ រូបយើងទាំងឡាញ​ ក៍នឹងក្លាយទៅជាធាតុ៤ដូច្នេះដែរ ចូរនាំ គ្នាខំប្រព្រឹត្តសុចរិតធម៍ ធ្វើទានសីល សមាធិភាវនាគ្រប់ៗគ្នាទៅ ទើបបានសុខ ចំរើនទៀងទាត់រួចពី ជាតិ ជរា ព្យាធិ មរណៈបាន ។ លុះធ្វើកិច្ចនេះរូចហើយ ក៍នាំគ្នារើសឆ្អឹងទៅ​។ ប៉ុន្តែមានអាចារ្យខ្លះ នាំធ្វើពិធីនេះអោយក្លាយទៅជាមានន័យផ្តេសផ្តាស់ទៅវិញ ដូចជា លត់ភ្លើងហើយរោយគ្រាប់ល្ង សណ្តែកជាដើម នឹងយកស្លឹកចេកមកួយធាង គ្របពិលើធ្យូង ហើយធ្វើមាត់អូចៗ ក៍ចាប់ស្លឹកចេក​នោះឡើងនិយាយថា ឥឡូវកេូនចៅញ្ញាតិមិត្រ បានធ្វើ​វិធីប្រែរូបហើយ គឺសូមអោយប្រែរូបឆោម​ទៅកើត ឋានបរមសុខ ក៍បោះស្លឹកចេកទៅទិសខាងកើត បញ្ជូនព្រលឹងសពនោះអោយជិះស្លឹកចេក​ទៅចាប់ជាតិទៀត ហើយឧបកិច្ច​និងគ្រាប់សណ្តែកល្ងថា អោយឆាប់កើត ឆាប់ធំដូចជាការដុះដាល​នៃធញ្ញជាតិនោះៗ ទើបគូរវាសធ្យូងនោះ ជារូបមនុស្សហើយ សួរថា ដូចឬទេ ? អ្នកឆ្លើយថា មិនដូចទេដល់គ្រប់ បីដង ឆើយថា ល្អណាស់ បេលនោះអាចារ្យដាក់សណ្តាប់ប្រដៅខ្មោចថាឥឡូវ​​​នេះបានទៅកើតទៀតហើយ កុំអោយមកលងធ្វើបាបកូនចៅ និងអ្នផងទាំងពួងដែលដើរមកជិត។​លុះរើសឆ្អិងរួចហើយព័ទ្ធសីមាចងខ្មោចទៀត កុំអោយលងគេឯង ។​
            គួរអោយឆ្ងល់ដែលថា កាលអាចារ្យ គូររូបនោះវាគ្នានដូចរូបតាម៉ុក តាម៉ែន ដែល​គាត់​ស្លាប់​ទៅ​នោះសោះ ចុះហេតុអ្វី ? អ្នកចាំឆ្លើយតប និងអាចារ្យនោះ ក៍ឆ្លើយថា ដូចណាស់ ល្អណាស់ បំពានសភាវៈ ពិតដូច្នេះ នេះឯងហើយ ដែលហៅថា ពិធីមានន័យផ្តេសផ្តាស់ ធា្លក់ចុះទៅក្នុងតម្រាបុរាណថាៈ (​ ដំរីខ្វាក់ ទ្រមាក់ឆ្កួត )​ មើលឃើញនិងភ្នែកឆ្លើយអោយខុស ។
            ឯព្រះយោគី ៤នាក់ ដែលលីចប ពុនក្អមនោះគ្នានន័យសំខាន់ទេ យោគី គឺជាអ្នកដុតខ្មោច អ្នកខ្លះហៅថា ភ្លុក ដែលពុនចប និងក្អមនោះ គឺចបសំរាប់ជីកដីធ្វើជើងថ្ក ឬសំរាប់ឆ្អិះភ្លើងអោយឆេះ​​ល្អ ឯក្អមនោះ សំរាប់ដងទឹកលត់ភើ្លងដែលបូជារួចហើយ ។ ប៉ុន្តែ ដល់ឆ្ងាយៗកម ទៅជាយកក្អ​ម​តូច​​​ ខ្លយកកូនឆ្នាំងទៅវិញ ហើយមានអោយដាំបាយ ធ្វើឧបកិ​ច្ចផ្តេសផ្តាស់ថែមទៀត ។ចំណែកទង់ព្រឹងវិញ ក៍គ្នានន័យអ្វីដែរ សំពត់ដែលចងធ្វើ​ទង់នោះគឺ ជារង្វាន់គេជូនអាចារ្យ គេធ្វើ​សំពត់ធំវែងល្មម អាចារ្យប្រើប្រាស់កើត ពុំបែនធ្វើប៉ុនបាតដៃ ហើយយល់ផ្តេសផ្តាស់ថា ព្រលឹងអ្នកស្លាប់ទៅទុំ និងសំពត់ទង់អោយអាចារ្យ នាំទៅរកសុគតិភពនោះទេ ។ល។ សង្ខេបប៉ុណ្ណេះចុះ ពិធីឈាបនកិច្ចនេះ មានធ្វើផ្តេសផ្តាស់ ច្រើនណាស់ផេ្សងគ្នា តាមភូមិ​ស្រុក​សូមពិចារណា តាមន័យខាងលើនេះផងចុះ ។
            ដើម្បីអោយមានរបៀបរៀបរយល្អ ហើយក៍បានផងប្រយោជន៍ផង គួរធ្វើយ៉ាងនេះ គឺមុននឹងចេញហែសពអាចារ្យត្រូវពន្យល់ប្រាប់អ្នកហែទាំងឡាយ អោយដឹងន័យអំពីចងស្បូវភ្លាង​ឬខ្សែ អំពីប្រាយលាជ អំពីកៀរចិញ្ចៀនត្បូង ។ដល់បូជា អាចារ្យត្រូវពន្យល់អំពីបួសមុខភ្លើង ។​ដល់រើសឆ្អឹង អាចារ្យត្រូវពន្យល់អំពីពិធីប្រែរូបទៀត ។​ ចំពោះអ្នកដែលបានធ្វើពិធីអស់ទាំងអស់នេះ​បើមិនបានធ្វើ​ទេ គ្រាន់តែហែទៅបូជា មាននិមន្តព្រះសង្ឃបង្សុកូលដូច បានធ្វើខ្លះៗមកហើយនោះ​​ក៍គ្នានទាស់ខុសអ្វីទេអោយតែ ធ្វើទៅហើយសមហេតុផល កើតផលប្រយោជន៍សមរម្យ តាមគន្លង​​ព្រះពុទ្ធសាសនា ។ ព្រោះពិធីទាំងនេះកន្លង សម័យខ្លះទៅហើយ ការជំនាន់មុន មនុស្សមិនសូវចេះ​ដឹងច្បាប់ព្រះពុទ្ធសាសនាច្រើនគ្នាទេ មានអ្នកចេះដឹងស្តូចស្តើងណាស់ ទើបអ្នកចេះដឹងនោះ ខំរកឧបាយពន្យល់ មនុស្សទាំងឡាយ អោយយល់អំពីធម៌អាថ៌ខ្លះៗ ក្នុង‌ឪកាសបុណ្យជួប​ជុំគ្នាម្តងៗ​ ។
ប៉ុន្តែ ហើយមានឪកាស គួរតែធ្វើ ដើម្បីរក្សាប្រពៃណីនេះអោយបានគង់វង្សជាអង្វែងតទៅ ។
( ចប់បុណ្យឈាបនកិច្ច ប្រជុំបញ្ញប្រវត្តិ )
ដកស្រង់ចេញពីសៀវភៅ នានាធម្មសង្គហៈ របស់លោកគ្រូអាចារ្យ ចក់ កន
វាយកុំព្យូទ័រដោយព្រះតេជគុណ អត្តសន្តោ ផង គឹមឆេង ៚

No comments:

Post a Comment