Saturday, February 4, 2012

បាលីបញ្ចុះលក្ខណៈ

បាលីបញ្ចុះលក្ខណៈ
๑.   សព្វញ្ញុតញ្ញាណ បវរ សីសំ (នេះបញ្ចុះព្រះកេស)
๒.និញ្វនារម្មណំ បវរសល្ល សតកេសំ (បញ្ចុះត្រង់សក់)
๓. ចតុត្ថជ្ឈានំ បវរ នលាដំ (បញ្ចុះត្រង់ថ្ងាស)
๔. វជិរសមាបត្តិញ្ញាណ បវរ ឧណ្ណ ភាសំ ( បញ្ចុះនៅប្រជុំចិញើ្ចម ​)
๕. នីលកសិណំ សោភាតិក្កន្ត បវរ ភមុ យុគ្គលំ ( បញ្ចុះចិញ្ចើមឆ្វេង-សាំ )
๖.  ទិព្វចក្ខុ បញ្ញាចក្ខុ សមន្តចក្ខុ ពុទ្ធចក្ខុ ធម្មចក្ខុ បវរ ចក្ខុទ្វយំ (បញ្ចុះព្រះនេត្រឆ្វេង-ស្តាំ)
๗.ទិព្វចក្ខុ បញ្ញាណ បវរ សោតទ្វយំ ( បញ្ចុះនៅព្រះកាមា ឆ្វេង-ស្តាំ )
๘. គោត្រភូញាណ បវរ ឧត្តុង្គយានំ ( បញ្ចុះនៅក្តោងច្រមុះ )
๙.   មគ្គផលវិមុត្តិញ្ញាណ បវរ (ទន) ថន ទ្វយំ ( បញ្ចុះនៅថ្ពាល់ និងដោះសងខាង)
๑๐.  លោកិយលោកុត្តរញ្ញាណ បវរ ឪដ្ធទ្វយំ ( បញ្ចុះបបូរមាត់លើក្រោ)
๑๑.  សត្តតឹស បវរ ពោធិបកិ្ខយធម្ម បរ សុភទន្តា ( បញ្ចុះនៅធ្មេញ)
๑๒. ចតុមគ្គញ្ញាណ បវរ ចតុទាឋា (បញ្ចុះនៅព្រះចង្កូមកែវទាំង៤)
๑๓. ចតុសច្ចញ្ញាណ បវរ ជីវ្ហា ( បញ្ចុះនៅអណ្តាត)
๑๔.អប្បដិហតញ្ញាណ បរវ ហនុកំ (បញ្ចុះនៅចង្កា)
๑๕.អនុត្តរវិមោក្ខោ ធិគមនញ្ញាណ បវរ កណំ្ធ (បញ្ចុះនៅដើមក)
๑๖. តិលក្ខណញ្ញាណ បរវ គីវ រាជិកំ (បញ្ចុះនៅផ្នត់ឯកណ្តាល)
๑๗. ចតុវេសា រជ្ជញ្ញាណ បវរ ពាហុ ទ្វយំ (បញ្ចុះនៅកំភូនដៃឆ្វេង-ស្តាំ)
๑๘.ទសានុស្សតិញ្ញាណ បវរ វដ្តង្គុលី សោភា(បញ្ចុះនៅម្រាមដៃឆ្វេង-ស្តាំ)
๑๙.  សត្តពោជ្ឈង្គ បវរ បិន ឧរគលំ (បញ្ញាុះផ្នត់ពោះ)
๒๐. អាសយានុសញ្ញាណ បវរ ថន យុគលំ (បញ្ចុះនៅដោះឆ្វេង-ស្តាំ)
๒๑. ទសពលញ្ញាណ បវរ មជ្ឈិមង្គំ (បញ្ចុះនៅពាក់កណ្តាលខ្លួន)
๒๒.  បដិច្ចសមុប្បាទញ្ញាណ បវរ នាតិ (បញ្ចុះនៅផិ្ចត)
๒๓.  បញ្ចិន្រ្ទិយ បញ្ចពល ជង្ឈនំ (បញ្ចុះនៅក្បាលជង្គង់ឆ្វេង-ស្តាំ)
๒๔.  ចតុសម្មប្បធាន បវរ ឧរុ ទ្វយំ (បញ្ចុះនៅភ្លៅឆ្វេង-ស្តាំ)
๒๕.  ទសកុសល កម្មបថ បវរ ជង្ឈទ្វយំ (បញ្ចុះនៅស្មងឆ្វេង-ស្តាំ)
๒๖.   ចតុរិទិ្ធបាន បវរ បានទ្វយំ (បញ្ចុះនៅបាតជើងឆ្វេង-ស្តាំ)
๒๗.  សីល សមាធិ បញ្ញាញ្ញាណ បវរ សង្ឃាដិ (បញ្ចុះនៅសង្ឃាដី)
๒๘.  ហិរោត្តប្ប បវរ បំសុកូល បដិច្ឆាទន ចីវរំ (បញ្ចុះនៅចីពរ)
๒๙.    អដ្ធង្គិកមគ្គញ្ញាណ បវរ អង្តរវាសកំ (បញ្ចុះនៅស្បង់)
๓๐.    ចតុសតិបដ្ធាន បវរ កាយពន្ធនំ(បញ្ចុះនៅវត្តពន្ធចង្កេះ)

មូលកេសោ មូលកេសោ ឆិន្ទិត្វា បដិបស្សទិ្ធ
(នវកាន់កន្ត្រី កាន់ព្រះមោលី)
បូករួម៣០មេ
អញ្ញោសំ ទេវមនុស្សានំ ពុទ្ធោ អតិវិរោច តិយស្ស តមគ្គមំទិញាណំ សព្វញ្ញុតាធិកំ ធម្មកាយ មគ្គំ ពុទ្ធំ នមេតំ លោកនាយកំ ពុទ្ធំ កាយ ពុទ្ធលក្ខណំ យោគាវចរ កុលបុត្តេន តិក្ខណញ្ញាណេន សព្វញ្ញុពុទ្ធភាវំ បដ្ធេនន្តេន បុនប្បុនំ អនុស្សរិតព្វំ
ដកស្រង់ចេញពីសៀវភៅ នានាធម្មសង្គហៈ របស់លោកគ្រូអាចារ្យ ចក់ កន
វាយកុំព្យូទ័រដោយព្រះតេជគុណ អត្តសន្តោ ផង គឹមឆេង

No comments:

Post a Comment