វត្ដពោធិសិរីមុនី


ជីវប្រវត្ដិ
វត្ដពោធិសិរីមុនី
ភូមិពោធិ៍រៀងខាងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង
ខេត្ដព្រៃវែងរៀបរៀងឡើងដោយខ្ញុំព្រះករុណាអាត្មាភាព
សិរីសមិតិវង្ស ឯម សាវង្ស
អនុគណសង្ឃស្រុកកំពង់លាវ

ព.ស  ២៥៥៣
ស.គ  ២០០៩



អារម្មកថា

ខ្ញុំព្រះករុណាអាត្មាភាពបានចងក្រងជីវប្រវត្ដ វត្ដពោធិ៍សិរីមុនីនេះឡើង ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត
       -សូមព្រះករុណាគ្រប់ព្រះអង្គជួយកែតម្រូវផង
        -
សូមញាតិញោមមេត្ដាអធ្យាស្រ័យផង
        -
សូមកវី បណ្ឌិត អ្នកប្រាជ្ញទាំងឡាយមេត្ដាផង
        -
សូមអស់លោកអ្នកអានបើអានខុសឆ្គងត្រង់ចំនុចណាមួយមេត្ដាផ្ដល់ដំណឹងតាមទូរស័ព្ទលេខ ០៩៩ ៣៩ ៧៥ ០៤ ។
       សូមបុណ្យបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយថែរក្សាពុទ្ធបរិស័ទ​ ប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យជួបតែសុខចំរើនតរៀងទៅ



ធ្វើនៅវត្ដសិរីមុនីពោធិ៍រៀងខាងត្បូង
ថ្ងៃ ២៥ ខែ ឧសភា ឆ្នាំ ២០០៩



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា  ព្រះមហាក្សត្រ

ជីវប្រវត្ដិ
វត្ដពោធិ៍ សិរីមុនី

ហៅ វត្ដពោធិ៍រៀងខាងត្បូង ឃុំពោធិ៍រៀង ស្រុកកំពង់លាវ
ខេត្ដព្រៃវែង ។
? ការក៍កើត​វត្ដពោធិ៍សិរីមុនី
@វត្ដពោធិ៍សិរីមុនីចាប់បដិសន្ធិឡើងនៅថ្ងៃ ច័ន្ទ ១៤-១៥កើត ខែ អាសាឍ ឆ្នាំម្សាញ់ ព្រះពុទ្ធសករាជ ២៤៤៧ ត្រូវនឹងថ្ងៃទី ៨-៩ ខែ​កក្កដា ឆ្នាំ ១៩០៤ ។
         
@ហេតុដែលនាំឲ្យហៅវ្តដពោធិ៍រៀងព្រោះមានដើមពោធិ៍ដុះរៀងជាជួរៗជុំវិញបរិវេណដីទួលស្មើល្អហើយទំហំដីនៅកន្លែងវត្ដ បច្ចុប្បន្ននេះមានខ្ពស់ជាងគេ ហើយមានទំហំធំដូច្នេះ ព្រះចៅអធិការគ្រួអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទក្នុងភូមិ ពោធិ៍រៀងខាងត្បូងទាំងមូលក៏បានមូលមតិគ្នាជាឯកច្ឆ័ន្ទក៏នាំគ្នា បង្កើតវត្ដពោធិ័រៀងខាងត្បូងនេះឡើងនៅ ព.ស ២៤៤៧ ស.ក ១៩០៤​ ។
? ព្រំប្រទល់និងផ្ទែដីវត្ដវត្ដពោធិ៍សិរីមុនី  
   
ទី១ ៖ ព្រំប្រទល់ខាងកើតជាប់ផ្លូវលំ-វាលស្រែ
   
ទី២ ៖ ព្រំប្រទល់ខាងលិចជាប់ផ្លូវលំ
   
ទី៣ ៖ ព្រំប្រទល់ខាងជើងជាប់ផ្លូវលំ
   
ទី៤ ៖ ព្រំប្រទល់ខាងត្បូងជាប់ផ្លូវលំ


@បច្ចុប្បន្ននេះមានផ្ទះពុទ្ធបរិស័ទនៅព័ទ្ធបរិវេណវត្ដលើកលែងតែខាងកើតមានសាលាឃុំពោធិ៍រៀង និងផ្សារលក់ដូររបស់ប្រជាពលរដ្ឋ។
         
@ទំហំដីវត្ដ ៖
         
@បណ្ដោយមាន    ១៦០ ម៉ែត្រ
         
@ទទឹងមាន            ១២៧ មែត្រ
          @ជាហិកតាមាន ១ហិកតា ៧៧អា ៨០ សង្សា ,៧៧,៨០មែត្រការ៉េ
          @ចម្ងាយផ្លូវពិទីរូមខេត្ដព្រៃវែង មកកាន់វត្ដពោធិ៍សិរីមុនីមានចម្ងាយ ១២​ គីឡូម៉ែត្រ។
          @ចាប់តាំងពីការក៏កើតវត្ដនេះឡើង ព្រះចៅអធិការវត្ដមានចំនួន ៩ អង្គហើយ ។
          @ព្រះចៅអធិការវត្ដពោធិ៍សិរីមុនី ទាំង៩អង្គ សុទ្ធតែមានស្នាដៃក្នុងវត្ដ ការកសាងវត្ដពោធិ៍សិរីមុនី ឲ្យកើតវត្ដរីកចំរើនលើ គ្រប់វិស័យហើយបានសហការគ្នាពីជំនាន់មួយទៅជំនាន់មួយបានល្អប្រសើរណាស់  ។
          @ព្រះចៅអធិការគ្រប់អង្គមានវិជ្ជាជីវៈផ្លូវលោក ផ្លូវធម៌ ក្នុងការដឹកនាំពុទ្ធបរិស័ទពុំដែលមានអំពើហឹង្សា ពិសេសបំផុតពុំដែលមានជំលោះផ្ទៃក្នុង ។
          @អំពីគ្រួអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទអស់រយៈពេល ៩៥ ឆ្នាំ មកនេះឃើញថា គ្រូអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទរួមចិត្ដរួមថ្លើមតែមួយ យកផ្លូវច្បាប់ជាមួលដ្ឋាន យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងចំនួន ៩៥ ឆ្នាំមកនេះ (មានតែកុសលធម៌)  ។

?អំពីការគ្រប់គ្រងវត្ដរបស់ព្រះចៅអធិការទាំង អង្គ
១-ព្រះចៅអធិការទី១ព្រះនាមព្រះគ្រូព្រះសព រៀល គ្រប់គ្រងវត្ដបាន ៥ វស្សា ។
២-ព្រះចៅអធិការទី២ ព្រះនាមព្រះគ្រូព្រះសព គង់ គ្រប់គ្រង វត្ដបាន ១១ វស្សា ។
៣-ព្រះចៅអធិការទី៣ ព្រះនាមព្រះគ្រូព្រះសព ឯក គ្រប់គ្រង វត្ដបាន ១៥ វស្សា ។
៤-ព្រះចៅអធិការទី៤ ព្រះនាមព្រះគ្រូព្រះសព នូ សុវណ្ណ គ្រប់គ្រងវត្ដបាន ១១ វស្សា ។
៥-ចៅអធិការទី៥ ព្រះនាមព្រះគ្រូព្រះសព គោ សៅ គ្រប់គ្រងវត្ដបាន ១៧ វស្សា ។
៦-ព្រះចៅអធិការទី៦ ព្រះនាមព្រះគ្រូ កង ហ៊ាង គ្រប់គ្រងវត្ដបាន ១២ វស្សា ។
៧-ព្រះចៅអធិការទី៧ ព្រះនាមព្រះគ្រូគ្រូព្រះសព ព្រំ ចាយ គ្រប់គ្រងវត្ដបាន១០វស្សា
៨-ព្រះចៅអធិការទី៨ ព្រះនាមព្រះគ្រូគ្រូព្រះសព រ៉ង សាំង គ្រប់គ្រងវត្ដបាន ១៧ វស្សា ។
៩-ព្រះចៅអធិការទី៩ ព្រះនាមព្រះគ្រូ គង់ ស្រឿន កំពង់គ្រប់គ្រងវត្ដបច្ចុប្បន្ន ។

?អំពីថ្ងៃខែ ឆ្នាំការគ្រប់គ្រងវត្ដរបស់ព្រះចៅអធិការទាំង អង្គ   
១-ព្រះចៅអធិការទី១ ព្រះនាមព្រះគ្រូគ្រូព្រះសព រៀល បានឡើងជាចៅអធិការនៅ ព.ស. ២៤៤៧ ដល់ ព.ស២៤៥២ ស.ក ១៩០៤ ដល់ឆ្នាំ ១៩០៩ ។
២-ព្រះចៅអធិការទី២ ព្រះនាមព្រះគ្រូគ្រូព្រះសព គង់ បានឡើងជាចៅអធិការនៅ ព.ស២៤៥២ ដល់ ព.ស.២៤៦៣ស.ក.១៩០៩ ដល់ឆ្នាំ ១៩២០។
៣-ព្រះចៅអធិការទី៣ ព្រះនាមព្រះគ្រូគ្រូព្រះសព ឯក បានឡើង ជាចៅអធិការនៅ ព.ស.២៤៦៣ ដល់ព.ស.២៤៧៨ ស.ក១៩២០ ដល់ឆ្នាំ ១៩៣៥ ។
៤-ព្រះចៅអធិការទី៤ ព្រះនាមព្រះគ្រូគ្រូព្រះសព នូ សុវណ្ណ បានឡើងជាជៅអធិការនៅ ព.ស ២៤៧៨ ដល់ ព.ស.២៤៨៩ ស.ក.១៩៣៥ ដល់ឆ្នាំ ១៩៤៦ ។
៥-ព្រះចៅអធិការទី៥ ព្រះនាមព្រះគ្រូគ្រូព្រះសព គោ សៅ បានឡើងជាចៅអធិការនៅ ព.ស. ២៤៨៩ ដល់ព.ស.២៥០៦ ស..១៩៤៦ ដល់ឆ្នាំ ១៩៦៣ ។
៦-ព្រះចៅអធិការទី៦ ព្រះនាមព្រះគ្រូ កង ហ៊ាង បានឡើងជាចៅអធិការនៅ ព.ស. ២៥០៦ ដល់ព.ស. ២៥១៨ ស.ក.​១៩៦៣ ដល់ឆ្នាំ ១៩៧៥ ។ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩
វត្តអារាមត្រូវ ប៉ុល ពត បំផ្លាញ​គ្មានសល់ នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដោយសារគុណរណសិរ្យសាមគ្គីការពារ រំដោះមាតុភូមិកម្ពុជាគឺមានគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រទេសកសាងប្រទេសឲ្យប្រជាពលរដ្ឋមានចំណេះដឹង ចំណេះធ្វើ អនុវត្ដន៍ បទពសោធន៍ រហូតដល់សព្វថ្ងៃនេះ ។
   
៧-ព្រះចៅអធិការទី៧ ព្រះនាមព្រះគ្រូគ្រូព្រះសព ព្រំ ចាយ បានឡើងជាចៅអធិការនៅ ព.ស.២៥២៦ ដល់ ព.ស.២៥៣៥ ស.ក. ១៩៨៣ ដល់ឆ្នាំ ១៩៩២ ។
   
៨-ព្រះចៅអធិការទី៨ ព្រះនាមព្រះគ្រូគ្រូព្រះសព រ៉ង​ សាំង បានឡើងជាចៅអធិការនៅ ព.ស.២៥៣៥ ដល់ព.ស. ២៥៥១ ស.ក. ១៩៩២​ដល់ឆ្នាំ២០០៨ ពរះចៅអធិការ​ រ៉ង សាំង ព្រះអង្គបានអនិច្ចកម្ម នៅថ្ងៃ ព្រហស្បតិ៍ ១៣កើត ខែ ស្រាបណ៍ ឆ្នាំជួត សំរិទ្ធិសក ព.ស២៥៥១ វេលាម៉ោង.......................ត្រូវនឹងថ្ងៃទី ១​៤ ខែ សីហា ឆ្នាំ ២០០៨ ក្នុងជន្មាយុ ៨៥​ វស្សា ព្រះសពរបស់ព្រះអង្គបានតំកល់ទុកលើឧបដ្ឋានសាលាបុណ្យចំនួន១១ខែលុះដល់ ថ្ងៃ ១៤-១៥កើត ខែជេស្ឋ ឆ្នាំ ឆ្លូវ ឯកសកព.ស២៥៥៣ ត្រូវនឹងថ្ងៃទី ៦-៧ ខែ មិថុនា ឆ្នាំ ២០០៩ ក៏បានធ្វើបុណ្យបូជាព្រះសពព្រះអង្គ ។
   
៩-ព្រះចៅអធិការទី៩ ព្រះនាមព្រះគ្រូ គង់ ស្រឿន បានឡើងជាចៅអធិការវត្ដពោធិ៍សិរីមុនី នៅថ្ងៃទី ១៤-១៥កើត ខែ​ ជេស្ឋ ឆ្នាំឆ្លូវ ឯកសកព.ស២៥៥៣ ត្រូវនឹងថ្ងៃ ទី ៦-៧ ខែ មិថុនា ឆ្នាំ ២០០៩ ។
    -
ការលើកកំពស់និងការគ្រប់គ្រង់វត្ដឲ្យមានសណ្ដាប់ធ្លាប់ល្អតាមផ្លូវរដ្ឋបាល ក្រោមការដឹកនាំរបស់គណៈសង្ឃ ៖
អំពីការកសាងវត្ដ
នៃគណៈចៅអធិការ១អង្គៗដែលមានស្នាដៃល្អ
ទី១៖ ព្រះចៅអធិការព្រះគ្រូព្រះសព រៀល បានកសាងវត្ដដូចជា ៖
    -
កសាងកុដិ ១ ខ្នង ធ្វើអំពីឈើប្រកក្បឿង
    -
ពន្លៃ សម្រាប់ព្រះសង្ឃធ្វើសង្ឃកម្ម
ទី២៖ ព្រះចៅអធិការព្រះគ្រូព្រះសព គង់ បានកសាងវត្ដដូចជា ៖
    -
ចាក់ដីទីធ្លាវត្ដឲ្យរាបស្មើល្អ ។
ទី៣៖ ព្រះចៅអធិការព្រះគ្រូព្រះសព ឯក បានកសាងវត្ដដូចជា៖
    -
កសាងខឿនព្រះវិហារ
    -
បញ្ចុះខ័ណ្ឌសីមា
ទី៤៖ ព្រះចៅអធិការព្រះគ្រូព្រះសព នូ សុវណ្ណ បានកសាងវត្ដដូចជា ៖
    -
កសាងកុដិបន្ថែម ១ ខ្នង និងបង្ហើយកុដិ
ទី៥៖ ព្រះចៅអធិការព្រះគ្រូព្រះសព គោ សៅ បានកសាងវត្ដដូចជា៖
    -
ចេតិយ និង សំអាតទីធ្លាវត្ដ
ទី៦៖ ព្រះចៅអធិការព្រះគ្រូ កង ហ៊ាង បានកសាងវត្ដដូច ជា៖
    -
កុដិ សាលាបន្ថែម និងចេះចាំព្រះបាតិមោក្ខ យ៉ាតស្ទាត់ជំនាញទៀតផង បច្ចុប្បន្ននេះលោកគ្រូអាចារ្យ កង ហ៊ាង ជាប្រធាន អាចារ្យគ្រប់គ្រងវត្ដ នាបច្ចុប្បន្ននេះទៀតផង ។
ទី៧៖​ ព្រះចៅអធិការព្រះគ្រូព្រះសព ព្រំ ចាយ បានកសាងវត្ដដូចជា ៖
    -
ព្រះវិហារ កុដិ សាលា និងកសាង និងស្ដារវត្ដឡើងវិញក្រោយពីឆ្នាំ ១៩៩២ ។
ទី៨៖ ព្រះចៅអធិការព្រះគ្រូព្រះសព រ៉ង សាំង បានកសាងវត្ដដូចជាំ ៖
    -
កុដិ សាលា ព្រះវិហារ របងវត្ដ
ទី៩៖ ព្រះចៅអធិការព្រះគ្រូ គង់ ស្រឿន បានកសាងវតដូដ ជា៖
    -
កុដិ ១ ខ្នង និងសមិទ្ធផលផ្សេងៗក្នុងវត្ដ។
    +
ស្រោចសុគន្ធវារីប្រគេនព្រះចៅអធិការ គង់ ស្រឿន គឺព្រះអនុគណសិរីសមតិវង្ស ឯម សាវង្ស ព្រះអនុគណសង្ឃស្រុកកំពង់លាវ ខេត្ដព្រៃវែង ។
   
១-បានឃើញសង្ឃប្រកាសលើកទី ១១ ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០០២ ។
   
២-យោងចំណារបស់លោកអភិបាលស្រុកកំពង់លាវលេខ ០៥/០៩ ចុះថ្ងៃទី ២៥ ខែ​ ឧសភា ឆ្នាំ ២០០៩ គឺលោកអភិបាលស្រុកឈ្មោះ ម៉ៅ គឹមឡុង ។
   
៣-គោរពជូនលោកអភិបាលស្រុកកំពង់លាវ ដើម្បីសុំយោបល់ពីលោកប្រធានការិយាល័យធម្មការ និងសាសនាស្រុក កំពង់លាវ ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០០៩ ។
   
លោក សិត សាហ៊ន
   
៤-បានឃើញលិខិតបញ្ជូនមកលោកប្រធានការិយាល័យធម្មការនិងសាសនាស្រុកជួយសំរួល មេឃុំ ពោធិ៍រៀង ចុះថ្ងៃទី ០៩ ខែ​ឧសភា ឆ្នាំ ២០០៩ លោក ម៉ៅ ឡេង ។
៥-តំណាងពុទ្ធបរិស័ទចំណុះជើងវត្ដពោធិ៍សិរីមុនី ចុះថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ ២០០៩ គ្រូអាចារ្យ កង ហ៊ាង គណៈកម្មការវត្ដ​ ម៉េង ឡាយ ។