Thursday, January 26, 2012

រឿងបួសមុខភ្លើង

បរិនិញ្វាន កាលតោ បដា្ធយ ​
កាលព្រះអង្គ​ទ្រ​​ង់បរិញ្វានទៅបាន២១៨ឆ្នាំ មានស្តេចមួយអង្គទ្រង់ ​​​​​ព្រះនាមថាព្រះបាទធម្មាសោករាជមានបុណ្យបារមីពន់ពេកណាស់ បានកសាងព្រះវិហារកុដិសាលាចេតិយថា្វយព្រះសង្ឃបានព្រះមោគ្គលីបុត្តិស្សត្ថេរជាប្រធាន ជាព្រះអរហន្តក្នុងនគរបាតលីបុត្ត ទាំងធ្វើបុណ្យឆ្លងអស់ ព្រះរាជ​​ទ្រ​ព្យចំនួន៨៤០០០ លុះទីបំផុតចូលទៅក្រាបទូលព្រមោគ្គលីបុត្តិស្សតេ្ថរ ជាព្រះអរហន្តថាបពិ្តព្រះអង្គដ៍ចំ​រើន ខ្ញុំម្ចាស់ចំណាយទ្រព្យធ្វើបុណ្យ​ប៉ុណ្ណឹង តើនឹង​បានឈ្មោះជាញាតិក្នុង​ព្រះពុទទ្ធសាសនាឬទេ? ទើបព្រះថេរៈថ្វាយព្រះពរ​ មិនបានជាញាតិក្នុងព្រះសាសនាទេ  លុះតែមហា​រាជបំបួសកូនប្រុស កូនស្រី ឬប្រុសស្រី ទើបបបានឈ្មោះ​ថាជា​ញាតិក្នុង​ព្រះសាសនា គ្រាក្រោយមកក៍ព្រះធម្មាសោករាជ​ទៅលើកព្រះសារិកធាតុ ដែលព្រះបាតអជាសត្តុបញ្ចុះក្នុង នគររាជគ្រឹះ​យកមកបញ្ចុះ​ក្នុងនគររបស់ខ្លូន​ហើយបំបួស​ ព្រះរាជបុត្រប្រុស -ស្រីធ្វើបុណ្យជាប់ជាញាតិ​ ក្នុងព្រះពុទ្ធសាសនា ពេលនោះ​​​​​​​ឯង​ ។បានជា​មានរឿបួស​មុខភ្លើង ពីកាល​នោះមកដល់សព្វថ្ងៃនេះ៕​
ចប់រឿងបួសមុខភ្លើងដោយសង្ខេប
ដកស្រង់ចេញពីសៀវភៅ នានាធម្មសង្គហៈ របស់លោកគ្រូអាចារ្យ ចក់ កន
វាយកុំព្យូទ័រដោយព្រះតេជគុណ អត្តសន្តោ ផង គឹមឆេង ៚

No comments:

Post a Comment