Saturday, March 3, 2012

បាលីបើកព្រះនេត្រ

ពុទ្ធ រូបំ វិវរិត្វា ទិព្វចក្ខុំ វិបស្សតិ ហោមិ  ព្រះនេត្រម្ខាង ៧ចប់ យកម្ជុលគូសវាស ៣ដង ក្នុងព្រះនេត្រម្ខាង រួចសូត្រចំរើនព្រះកេស កេសាសុ សកេសា ឆិន្ទិត្វា សព្វេ ពុទ្ធេហិ ទេសិតំ និព្វានំ ខមនត្ថាយ (៣ចប់) ។ ហើយអោយសូត្រធម៌ពោធិបក្ខិយ៣ចប់ទៀត ហើយអោយសូត្រ លោកុត្តរឈាន ៩ចប់ទៀត រួចនិមន្តលោក៨អង្គសូត្រវន្ទា នមស្សការ ទើបអោយ សូត្រពាហុំបាន ៤ចប់ មហាការុណិកា ៥ចប់-៩ចប់។ ជយន្តោ១៩ចប់ អភិសេក៩ចប់ផ្សំនឹងគ្នាជា៣៣ចប់។
ពាក្យថា អភិសេក មានវិគ្គៈ ថាដូច្នេះ
ទី១-សសេនំ មារំ អភិតវិត្វា អរហាទិគុណសំ យុត្តំ នាម សីលតិ ផរតិ ឯតេនាតិ អភិសេកោ ជាហេតុគ្របសង្កត់នូវមារ ព្រមទាំងសេនានៃមារ ហើយទ្រទ្រង់ គឺថាផ្សាយចេញនូវព្រះនាម ដ៍ប្រកបដោយគុណមានគុណថា អរហំ ជាដើម ។ ក-ករណ។
ទី២-មចេ្ឆរំ អភិភវិត្វា បហាយ បូជនវត្ថុ អាទិកំសិ ចតិ ករោតិ ឯត្ថាតិ អាភិសេកោ ជាទីគ្របសង្កត់ គឺថាលះបង់នូវសេចក្តីកំណាញ់ ហើយសំរេចគឺថា ធ្វើនូវកន្លែង មានកន្លែងបូជា ជាដើមនៃជន។ក-អធិ។

No comments:

Post a Comment