Saturday, February 11, 2012

បាលីវេយ្យាករណ៍

 បាលីវេយ្យាករណ៍
 និទេ្ទសមាស
 អក្ខរវិធិនិទេ្ទស ទី ១
សមញ្ញាកិធាន

អក្ខរ
(១)-អក្ខរៈ ក្នុងបាលីភាសាមាន ៤១ តួ គឺ អ អា , ឥ ឦ, ឧ ឩ, ឯ ឱ, ៨ តួនេះហៅថា សរៈ​
(ស្រះ) កខគឃង , ចឆជឈញ, ដឋឌឍណ, តថទធន, បផពភម, យរលសហឡ០ ៣៣ តួនេះហៅថា ព្យញ្ជនៈ
(សរៈ)ឫ(ស្រះ)
(២)-ស្រះទាំង៨តួនុ៎ះ<<និស្ស័យ>> ចៃកចេញជាពីរយ៉ាងគឺ អឥឧ ហៅថា សរ្សះ 
១,អាឦឩឯឱ ហៅថា ទីឃៈ ១, ប៉ុន្តែស្រះ ទីឃះ ៣ តួគឺ អា ឯ ឩ បើមានព្យញ្ជនះ តម្រូតគ្នាពីរតួនៅខាងចុង  ក៏ មានសូរខ្លីដូចជា រស្សះទៅវិញ ឧ. អាត្តំ. ឯត្តកំ, ឩដោ្ធ ។ ស្រះបើចែកជាគូ​មាន ៣ គូគឺ អ អា ហៅថា អវណ្ណៈ ជាគូ ១ ,ឥ ឦ ហៅថា ឥវណ្ណៈ ជាគូ១ ឧឩ ហៅថា ឧវណ្ណៈ ជាគូ១ ។​ឯស្រះ ២តួគឺ ឯឱ នេះហៅថា សំយុត្តសរៈ ។
ព្យញ្ជនៈ
(៣)-ព្យញ្ជនៈ ៣៣ តួនុ៎ះហៅថា <<និស្សិត>> ចែកចេញជា ២ ពួកគឺ វគ្គៈ១ ពួក អវគ្គៈ១ពួក
 វគ្គៈ ចែកចេញជា ៥ ពួកគឺ កខគឃង, ៥តួនេះហៅថាកវគ្គៈ, ចឈជឈញ ៥តួនេះហៅថា ចវគ្គៈ ដឋឌឍណ, ៥តួនេះហៅថា ដវគ្គៈ តថទធន ៥ តួនេះហៅថា តវគ្គៈ បផពភម ៥ តួនេះហៅថា បវគ្គៈ​,​ ព្យញ្ជនៈ ៨ តួគឺ យរលវសហឡ ០ តួនេះហៅថា អវគ្គៈ ឬហៅថាសេសវគ្គៈ ក៏បាន ។

No comments:

Post a Comment