Saturday, January 7, 2012

រណ្តាប់ព្រះពិស្ណុកា


រណ្តាប់ព្រះពិស្ណុកា
       កាស៥ត្រណោត (តូច) ប្រាក់៥បាទ (កណា្តល) បា្រក់៥តំលឹងត្រាប្រាសាទ (ធំ) សំពត់៥ហត្ថ ផ្លែឈើ៤ អង្ករ ជ័យ១ផ្តិល (ដូចគ្នាទាំង៣បែប) ពពិល៥ (តូច) ៧ (កណ្តាល) ៩ (ធំ) ។ទៀន១០ ម្លូ ៣០ សន្លឹក មានគ្រឿងសំអាង គ្រឿងបូជា ទៀន ធូប លាជ ផ្កាប្រាំៗ ដូចគ្នាទាំង៣បែប និងអោយមានអំបោះមង្គលព័ទ្ធសីមា។ជយន្តោ៣០​ចប់(តូច)៤៦ចប់(កណ្តល) ០៨ចប់អដ្ឋុត្តរសតមង្គល (ធំ)​​។
ក្មេងស្រី៤នាក់អោយឈ្មោះថា១-នាងសុជាតា២-នាងបុណ្ណទាសី៣-នាងវិសាខា ៤-នាងឧមា្មទ័យ ។
ក្មេងស្រី៤នាក់ អោយឈ្មោះជាចតុលោកបាលទាំង៤គឺៈ
១-ឆតរដ្ឋ ២-វិរូបក្ខៈ ៣-វិរុឡ្ហក ៤-កុវេរ
អុជទៀនពពិលសូត្រថាៈពុទ្ធមង្គលសម្បត្តោ សម្ពុទ្ធោ ទីបទុត្តមោ ។​
លុតទៀនពពិលអោយសូត្រថាៈ សព្វរោគ វិនិមុត្តោ  ។
បើកព្រះនេត្រាអោយសូត្រថាៈ កលិយត្ថេរ​ ពុទ្ធមន្តានំ
វាសព្រះនេត្រាសូត្រថាៈ តថាគតោ ពុទ្ធ ចក្ខុំ វិសោធយិ ជយំ ទេវមនុស្សានំ


ដកស្រង់ចេញពីសៀវភៅ នានាធម្មសង្គហៈ របស់លោកគ្រូអាចារ្យ ចក់ កន
វាយកុំព្យូទ័រដោយព្រះតេជគុណ អត្តសន្តោ ផង គឹមឆេង

No comments:

Post a Comment