Showing posts with label ប្រវត្តិផ្សេងៗ. Show all posts
Showing posts with label ប្រវត្តិផ្សេងៗ. Show all posts

Monday, May 20, 2013

កំណើតសត្វ​ ៤​ យ៉ាង​

សូម​ញាតិ​ញោម​ បង​ប្អូន​ប្រុស​ស្រី​ មិត្ត​អ្នក​អា​ន​ទាំង​ឡាយ​ សិក្សា​អំពី​កំណើត​សត្វ​ឲ្យ​បាន​ដឹង​ជា​មុន​សិន​ ។

តាម​ពិត​កំណើត​សត្វ​លោក​មាន​ច្រើន​ប្រ​ភេទ​ណាស់​ ដូច​ដែល​ព្រះ​ដ៏​មាន​បុណ្យ​របស់​យើង​ត្រាស់​ថា​ (សត្តា-អនន្ហា) ប៉ុន្តែ​ក្នុង​បញ្ហា​នេះ​ដែរ​ ព្រះ​អង្គ​ក៏​ទ្រង់​បាន​បំព្រួញ​ ឲ្យ​ខ្លី​មក​ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ងាយ​ស្រួល​សិក្សា​ គឺ​មាន​ត្រឹម​តែ​ ៤​ ប្រភេទ​ប៉ុណ្ណោះ​ គឺ៖

ទី​១. អណ្ឌ​ជៈ  សំដៅ​យក​សត្វ​ទាំងឡាយ​ណា​ ដែល​មក​អា​ស្រ័យ​ក្នុង​ស៊ុត​ ហើយ​ចោះ​ទំលាយ​សំបក​ស៊ុត​ចេញ​មក​ ដូច​ជាៈ សត្វ​ចាប លលក​ មាន់​ ទា​ ជា​ដើម ។
ទី​២. ជលាពុជៈ   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​សម្រាល​ចេញ​ពី​ផ្ទៃ​មេ​ ឬ​ផ្ទៃ​ម្តាយ​ដូច​ជា​ សត្វ​មនុស្ស​ គោ​ ក្របី​ ឆ្កែ​ ឆ្មា​ ដំរី សេះ​ ជា​ដើម ។
ទី​៣. សំសេទជៈ   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​កើ​ត​មក​ពី​ត្រី​ស្អុយ សាក​សព ឬ​ក្នុងវត្ថុ​ជូរ​ផ្អូម ជា​ដើម​ ដូច​ជា​ សត្វ​ដង្កូវ​ ។ល។​
ទី​៤. ឧ​ប​បា​តិ​កៈ​   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​កើត​ឡើង​ឯង​ៗ​ ដូច​ជា​ ទេ​វតា​ នរក​ ប្រេត ជាដើម ។

បើ​សង្កេត​លើ​មាតិ​ការធម៌​ខាង​ដើម​ចាប់​ពី​មាតិ​កាទី ១ រហូត​ដល់​ទី​ ៣​ ខ្ញុំ​ជឿ​ជាក់​ថា​ញាតិ​ញោម​បង​ប្អូន​ប្រុស​ស្រី​ មិត្ត​អ្នក​អាន​ពិ​ត​ជា​មិន​ឆ្ងល់​ទេ​ ប៉ុន្តែ​រឿង​ដែល​អាថ៌​កំបាំង​ ហើយ​គួរ​ឲ្យ​ងឿង​ឆ្ងល់​នោះ គឺ​មាតិ​កា​ធម៌​ទី​ ៤​ គឺ​ កំណើត​សត្វ​ទី ៤​ ដូច្នេះ​ សូម​ឆ្លៀត​ឱ​កាស​លើក​យក​កំណើត​សត្វ​ទី ៤​ មក​អធិប្បាយ​ដូច​តទៅៈ

អធិ​ប្បាយ​កំណើត​សត្វ​ទី​ ៤
នៅ​ក្នុង​ព្រះ​អដ្ឋ​កថា​ បាន​សម្តែង​ថា​ បណ្តា​សត្វ​ទាំង​ឡាយ​ សត្វ​ប្រ​ភេទ​មួយ​កើត​ឡើង​ដោយ​ចោះ​សំបក​ស៊ុត​ចេញ​ ប្រភេទ​មួយ​កើត​ឡើង​ដោយ​អា​ស្រ័យ​វត្ថុ​ស្មោ​កគ្រោក​ ប្រភេទ​មួយ​កើត​ឡើង​ដោយ​សារ​ការ​សម្រាល​ចេញ​ពី​ផ្ទៃ​មេ ឬ​ផ្ទៃ​ម្តាយ ។ តែ​សម្រាប់​សត្វ​ឧ​បបាតិកៈ​ កំណើត​ គឺ​សំ​ដៅ​ដល់​សត្វ​ដែល​កើត​ឡើង​ដោយ​ពុំ​អា​ស្រ័យ​ហេតុ​ ដូច​សត្វ​ ៣​ ប្រភេទ​ខាង​លើ​ឡើយ​ ។

សត្វ​ពួក​នេះ​ វេលា​កើត​ក៏​កើត​ឡើង​ឯង​ៗ​ មាន​រូប​កាយ​ធំ​ឡើង​ភ្លាម​ៗ​ ។ សេចក្តី​អធិប្បាយ​យ៉ាង​នេះ​ យើង​គប្បី​យល់​ចូល​ចិត្ត​ថា​ ឧ​បបា​តិកៈ​កំណើត​ គឺ​ជា​កំណើត​ប្រ​ភេទ​មួយ​ ដែល​កើត​ឡើង​ដោយ​មិន​ចាំ​បាច់​មេ​បា​ឲ្យ​កំណើត​ឡើយ ។ អា​ស្រ័យ​ទៅ​លើ​ពុទ្ធ​ភា​សិត​ច្រើន​កន្លែង​ ស្តែង​ឲ្យ​ឃើញ​ថា​ ពួក​ទេវតា​និង​ពួក​នរក​ សុទ្ធ​តែ​ជាឧ​បបាតិកៈ​កំណើត​ ។



ម៉្យាង​ទៀត​ ក្នុង​អដ្ឋ​កថា​ដដែល​មាន​តួ​យ៉ាង​ថា ពួក​ទេ​វតា​ជា​ឧ​បបាតិ​កៈ​កំណើត​នេះ​ បាន​ដល់​ទេ​វតា​ចាតុម្ម​មហា​រាជិកា​រហូត​ដល់​ទេ​វតា​ជាន់​ខ្ពស់​ៗ​ឡើង​ទៅ​ជា ​លំដាប់ ។ ចំណែក​ភុម្ម​ទេវ​តា​ គឺ​ទេ​វតា​ដែល​ស្ថិត​នៅ​លើ​ផែន​ដី​នេះ​ រមែង​ប្រព្រឹត្ត​ទៅ​បា​ន​ទាំង​ ៤​ កំណើត​ ហើយ​លោក​បា​ន​បញ្ជាក់​បន្ថែម​ថា​ មនុស្ស​ខ្លះ​ក៏​ជា​ឧ​បបា​តិកៈ​កំណើត​ដែ​រ (​ដូ​ច​ជា​នាង​ចិញ្ចា​ជា​ដើម​) ។

ក្នុង​សេចក្តី​នេះ​ ខ្ញុំ​មិន​បាន​អធិប្បាយ​ឲ្យពិស្តារ​ទេ​ បើ​មិត្ត​អ្នក​អាន​ចង់​យល់​ច្បាស់​ អំពី​រឿង​ឧ​បបាតិ​កៈ​កំណើត​នេះ​ សូម​និ​មន្ត​និង​អញ្ជើញ​តាម​ដាន​នៅ​ក្នុង​អគ្គ​ញ្ញ​សូត្រ​ទៀត​ចុះ ។

ស្រង់​ចេញ​ពី​សៀវ​ភៅ " តើ​នរក​មាន​ដែរ​ឬ​ទេ? " រៀប​រៀង​ដោយ​ ភិក្ខុ វជិរប្ប​ញ្ញោ​ សាន-សុជា​

ដោយ​៥០០០​ឆ្នាំ​​  
http://www.5000-years.org/

Monday, April 29, 2013

ទង់ព្រះពុទ្ធសាសនា



ទង់​ព្រះពុទ្ធ​សាសនា​​បាន​​ធ្វើការ​​បង្ហាញ​​រូបរាង​​ ​និង​​ចាប់​​បង្ហូត​​នៅ​ក្នុង​​​ប្រទេស​​ខ្មែរ​គឺ​:​ ​នា​​ឧ៏កាស​បុណ្យ​​​ពាក់​​កណ្តាល​​សាសនា​​ ​ក្នុង​​ពុទ្ធ​សក​រាជ​​២៥០០​នៅ​ទី​​ក្រុង​​ភ្នំពេញ​​​គឺ​​ក្រោយ​​​​ពេល​​ដែល​​សម្តេច​​​​ព្រះសង្ឃ​​រាជ​​ ​ជួន​ ​​ណាត​ ​​យាង​​មក​ពី​​ប្រជុំ​មហា​​​សន្និបាត​​​ប្រមុខ​​ដឹក​សង្ឃ​​ពុទ្ធសាសនា​​​ទូទាំង​​ពិភពលោក​​ ​នា​​ប្រទេស​​ឥណ្ឌា​​រួច​​នោះ​​។​​
ទង់ព្រះពុទ្ធសាសនា មាន​ប្រាំពណ៌ ហើយ​ពណ៌​នីមួយៗ ​តំណាង​ព្រះរាជ​សកម្មភាព​​ព្រះសម្មា​សម្ពុទ្ធ​ និង​ផ្តល់​ជា​គតិ​អប់រំ​ដល់​ពុទ្ធ​សា​និក​ដូច​ត​ទៅ: 

* ពណ៌ខៀវ តំណាងអោយព្រះរាជសកម្មភាពព្រះពុទ្ធ កាលទ្រង់​ស្ម័គ្រ​ ព្រះទ័យ​​ឆ្កៀល​​ព្រះនេត្រ​ទាំង​សងខាង ​បូជា​ថ្វាយ​ដល់​ឥន្ទព្រាហ្មណ៏ ​ដើម្បី​​ប្រាថ្នា​ការ​ត្រាស់​ដឹង ​។​

តាមរយ:​ពណ៌ខៀវ ​តំណាង​ព្រះរាជ​សកម្មភាព​នេះ​ គឺចង់​អប់រំទូន្មាន​ពុទ្ធសាសនិក​ទាំងអស់​ឲ្យ​ ​មានភាពជ្រះ​ថ្លាហ៊ាន​លះបង់​វត្ថុជា​ទីស្រលាញ់​ដើម្បី​​​​ជួយ​សង្គ្រោះ​ជន​ស្រោច​ស្រង់​មនុស្ស​ពី​អន្លង់​ទុក្ខ ​ ពី​អន្លង់​អវិជ្ជា​ ឆ្ពោះ​ទៅ​កាន់​​ ទី​បរម​សុខ។

* ពណ៌លៀង​ តំណាង​ព្រះរាជសកម្មភាព​ព្រះពុទ្ធ​ ដែល​ទ្រង់​បាន​ពន្លះ​សាច់​ សម្រក់​ឈាម​​របស់​ព្រះអង្គ​ឲ្យដល់​ឥន្ទ្រ​ព្រាហ្មណ៏​ ដើម្បីបំពេញ​សាច់​ខ្វះខាត ​និង ​លាប​លន ​តុបតែង​លំអរ​​បង្គ្រប់​សាច់​បដិមា​ពុទ្ធ​អង្គ​ ដែល​ខ្វះ​ចន្លោះ​ បំណង​សម្រេច​ការ​ត្រាស់ដឹង ​។​

តាមរយ:​ពណ៌​តំណាងព្រះរាជសកម្មភាព​នេះ ​គឺចង់​បណ្តុំ​បណ្តាល​កម្លាំង​ សទ្ធា​​ដល់ ​ពុទ្ធ​បរិសទ្ធ​ឲ្យរួមគ្នា​ បរិច្ចាគអ្វីៗដែលខ្លួន​មាន ដើម្បីរួម​ចំណែក​​​កសាង​​បដិមា​ស្នងព្រះពុទ្ធ​អង្គ​ សម្រាប់​ទុកជា​ទីសក្ការ:​បូជា​តរៀងរហូត​ទៅ ។​

* ​ពណ៌ក្រហម​ តំណាង​កាល ​ដែលព្រះពុទ្ធ​ស្ម័គ្រ ព្រះហទ័យ​ពុះទ្រូង​រូង​ យក​ថ្លើម ​​និង​​ឈាម​តាមការ​ចង់បាន​របស់​ពេទ្យហ្ម​ ដើម្បី​យក​ទៅ​បឺត​ស្រូប​ពិសពស់​ពីព្រោះ​ព្រះ​​មាតា​ដែល​ត្រូវ​ពស់​អសិរ​ពិស​ចឹក​ ហើយ​តម្រូវ​ត្រង់​ឳសថ​  ​បែប​​នេះ​ ​ទើបសង្ក្រោះ​​អាយុជីវិត​ព្រះមាតា​ព្រះអង្គ​បាន ។​

តាមរយ:​ពណ៌ ​ព្រះរាជ​សកម្មភាព​នេះ ​គឺជា​ការផ្តល់ដំបូន្មាន​ពុទ្ធបរិស័ទ្ធ​ ត្រូវមាន​​​​​​​សន្តាន​​ចិត្ត​តបគុណ​មាតាបិតា​ដែល​ជា​ ” ព្រះរស់”​ អោយ​បាន​ល្អ​ទោះបី​​ជា​ខ្លួនត្រូវ​​លះបង់​ជីវិត​ក៏​ដោយ​។​

* ពណ៌គ្រាប់ខ្នុរ ឬ​ ហង្សបាទ ​តំណាងព្រះរាជសកម្មភាព​ព្រះពុទ្ធ​សម្រេច ​     ព្រះទ័យ​​​ប្រគល់​ជីវិត​អោយ​យក្សស៊ី ​ប្តូរនឹង​ជីវិតមា​តា​ដែល​យក្សចង់​ស៊ី ឲ្យ​លោក​​មាន​​ជីវិតរស់រាន​ត​ទៅ​ទៀត​។

តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់ធ្វើកា​អប់រំពុទ្ធ​សាសនិក​ឲ្យ​មាន​​ចិត្តកត្តញ្ញូកតវេទី​ចំពោះ​មាតាបិតា ​តាមរយ:​ការផ្គត់ផ្គង់​ ទំនុក​បម្រុង​បាយ​​ទឹក​ជូន​លោក​​ទាំង​ពីរ ​អោយបាន​ឆ្អែតឆ្អល់​មិនខ្លួន​ជាប្រ​ចាំ។​

* ពណ៌ស តំណាងព្រះរាជសកម្មភាព​ព្រះពុទ្ធ កាល​ដែលព្រះអង្គ​យោង​យក​កំណើត​​​ជា​​ព្រះវេស្សន្ត   ​ពេលនោះ​ទ្រង់បានប្រទាន​ដំរីស​ បច្ច័យនាគ​ជាដំរី​មង្គល ​នគរ​ស្រីពិរាស្រ្ត ​ទៅឲ្យ​​អ្នក​ស្រុក កលិង្គរាស្រ្ត​ ដើម្បីជួយ​ស្រោច​ស្រង់​រា​ស្រ្ត​នគរ​នោះ​ពីការរាំងស្ងួត​ពីទុរភិក្ស។​

តាមរយ:​ពណ៌តំណាងព្រះរាជ​សកម្មភាពនេះ​ គឺចង់អប់រំ ​ពុទ្ធបរិស័ទ្ធ​ឲ្យ​មាន​​ចិត្តចែក​​រំលែក​សេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកស្រុកដ៏ទៃ ក្រៅពីជាតិ​ខ្លួន  សម្រាប់​ឲ្យ​​ពួកគេមាន​លិទ្ធភាពអាចរស់នៅសុខសាន្ត មិនប្រកាន់ពណ៌​        សំបុរ ​ជាតិ​សាសន៏ឡើយ។​

ប្រភព: 
 ដកស្រង់ពីសៀវភៅពុទ្ធិវប្បធ៌មទូទៅ 

ដោយ៥០០០ឆ្នាំ

Friday, February 22, 2013

ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ



ឃោសកុមារកើតឡើង និងការសិក្សាត្រៃវេទ

រាប់អំពីកាលនៃការបរិនិព្វានរបស់ព្រះមានព្រះភាគ កន្លងទៅហើយបាន ៩៥៦ ព្រះវស្សា ។ ព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមថា មហានាម បានគ្រងរាជសម្បត្តិ ប្រកបដោយទសពិធរាជធម៌ក្នុងលង្កាទ្វីប ។ បានឮថា ក្នុងសម័យនោះឯង មានព្រាហ្មណ៍មាណពម្នាក់ កើតនៅក្នុងត្រកូលព្រាហ្មណ៍មួយ បិតា ឈ្មោះ កេសី ជារាជបុរោហិត មាតាឈ្មោះ កេសីនី មានលំនៅស្ថិតនៅក្នុងទីជិតនៃពោធិមណ្ឌល (កន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ) ក្នុងមជ្ឈិមប្រទេសជម្ពូទ្វីប ។ក៏ព្រោះក្នុងវេលាដែលមាណពនោះ ប្រសូត្រមកពួកបរិវាររបស់ព្រាហ្មណ៍ មានទាសៈនិងកម្មករជាដើម បញ្ចេញសំឡេង សម្តែងភាពត្រេកអររីករាយយ៉ាងគឹកកង ដូច្នោះ ទើបគេដាក់ឈ្មោះឲ្យកុមារនោះថា ឃោសៈ ។ ទីខ្លះក៏ពោលថា មាណពនោះ កើតនៅក្នុងឃោសគ្រាម ទើបដាក់ឈ្មោះឲ្យថា ឃោសៈ ។ ឃោសៈមាណពនោះ ជាអ្នកដឹងវិជ្ជា និងក្បួនសិល្បៈទាំងពួងយ៉ាងជំនាញ ចេះចប់ត្រៃវេទយ៉ាងប្រាកដក្នុងលទ្ធិ បានត្រាច់ទៅដើម្បីសាកសួរនិងដោះស្រាយបញ្ហាវិជ្ជាសិល្បៈ ក្នុងស្រុកនិគម ជនបទ រាជធានីទាំងឡាយក្នុងជម្ពូទ្វីប។ ដឹងថា មានសមណព្រាហ្មណ៍ ដែលជាបណ្ឌិតនៅក្នុងទីណាៗ ក៏ចូលទៅធ្វើការសាកច្ឆាក្នុងទីនោះៗ បណ្ឌិតដទៃ(នោះៗ) មិនអាចឆ្លើយនៅបញ្ហា ដែលមាណពនោះ សួរបានឡើយ តែមាណពនោះ អាចឆ្លើយនូវបញ្ហារបស់បណ្ឌិតទាំងនោះៗដែលសួរហើយបាន ។

ឃោសមាណពជួបនឹងព្រះរេវតត្ថេរ

មាណពនោះ គ្របសង្កត់ពេញ ទូទាំងជម្ពូទ្វីបដោយអាការយ៉ាងនេះ រហូតមកដល់វត្តមួយ (ក៏បានស្នាក់នៅក្នុងបរិវេណវត្តនោះ) ។ក៏ក្នុងវត្តនោះ មានភិក្ខុនៅច្រើនរូប ព្រះរេវតៈ (ឬធម្មឃោសៈ) ជាសង្ឃត្ថេររបស់ភិក្ខុទាំងនោះ ជាព្រះមហាខីណាស្រព បានសម្រេចបដិសម្ភិទា អាចញាំញីបរប្បវាទបាន ។ គ្រានោះ កាលវេលាអាធ្រាត្រ ព្រាហ្មណ៍មាណព បានបរិវត្តបាតញ្ជលី (ស្វាធ្យាយ) នូវមន្តឲ្យមានបទបរិបូណ៌ និងឲ្យជាបរិមណ្ឌល ព្រះថេរៈស្តាប់នូវសំឡេងព្រាហ្មណ៍ ស្វាធ្យាមន្តក៏ជ្រាបចា “ព្រាហ្មណ៍នេះ ជាអ្នកមានបញ្ញាច្រើន” (រួចទើប) គិតថា ​”បើយើងទូន្មានឲ្យមករាប់អានព្រះពុទ្ធសាសនាបាន នឹងជាការល្អ” ទើបហៅ ព្រាហ្មណ៍នោះមក រួចសួរថា “ម្នាល់ព្រាហ្មណ៍អ្នកណាហ៎្នស្រែកជាសំឡេងដូចលា” ។ ឃោសៈព្រាហ្មណ៍នោះសួរថា “នែបព្វជិតដ៏ចម្រើនលោកដឹងនូវសំឡេងរបស់ ពួកលាឬ? ព្រះថេរៈតបថា “យើងដឹង” ។ ព្រាហ្មណ៍នោះ ទើបសួរព្រះថេរៈក្នុងគណ្ឋិដ្ឋាន (គឺមន្តដែលយល់បានលំបាក) ទាំងឡាយក្នុងគម្ពីរត្រៃវេទ ទាំងគម្ពីរឥតិហាសជាគម្ពីរទី ៥ ដែលខ្លួនឯងសម្លឹងមិនឃើញន័យឡើយ ទាំងអាចារ្យរបស់ខ្លួន ក៏មិនឃើញមកហើយផង ដែលព្រះថេរៈនោះ ដោយប្រក្រតីក៏ជាអ្នក ចេះចប់ត្រៃវេទហើយ មកដល់ឥឡូវនេះ ជាអ្នកបានសម្រេចនូវបដិសម្ភិទាទៀត ព្រោះហេតុនោះ សេចក្តីលំបាកក្នុងការឆ្លើយនូវបញ្ហាទាំងនោះ ទើបមិនមានដល់លោក ព្រោះដូច្នោះ ទើបព្រះថេរៈឆ្លើយនូវបញ្ហាទាំងនោះបានភ្លាម ។ ហើយពោលនឹងព្រាហ្មណ៍នោះថា “នែព្រាហ្មណ៍ដ៏ចម្រើន អ្នកសាកសួរយើងមកច្រើនហើយ ឥឡូវនេះ យើងនឹងសាកសួរនូវ បញ្ហាកម្មនឹងអ្នកមួយ អ្នកនឹងឆ្លើយបញ្ហាយើងបានឬទេ ? ” ព្រាហ្មណ៍តបថា “ខ្ញុំនឹងឆ្លើយមន្តនោះប្រគេនបាន លោកម្ចាស់ចូរសួរមកចុះ ” ទើបព្រះថេរៈសួរនូវបញ្ហាក្នុងគម្ពីរអភិធម្ម ចិត្តយមកៈ១ នេះថា “យស្ស ចិត្តំ ឧប្បជ្ជតិ ន​ និរុជ្ឈតិ តស្ស ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ យស្ស វា បន ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ តស្ស ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ, ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់” ២ ។

Tuesday, March 6, 2012

ពុទ្ធសាសនានិងដែនសុវណ្ណភូមិ

១. កម្ពុជា
ក. ទីតាំង
ប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែ
ស្របទី១០និងទី ១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី១០៨
នៃរយៈបណ្តោយខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោល
ខាងជើងដែលជាតំបន់មានជីជាតិហើយមាន អំ ណោយផលដល់ការលូតលាស់នៃរុក្ខជាតិ
និងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់
ខាងជើងជាប់ប្រទេសថៃហើយមួយភាគធំជាប់នឹងប្រទេសឡាវខាងកើតនិងខាងត្បូង
មួយភាគជាប់នឹងប្រទេសវៀតណាមខាងត្បូង មួយភាគទៀតជាប់នឹងឈូងសមុទ្រថៃ
ខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់នឹងប្រទេសថៃ ។
ខ. ផ្ទៃដី
ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។
គ. ប្រជាជន
ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួក អូស្ត្រាលីអ៊ីដ
និងពួកមេឡានេស៊ី សម្បុរខ្មៅ បានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ. មុនគ.ស ម៉្លេះ ។
បន្ទាប់មក មានពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជន
ចាស់ បង្កបង្កើតឡើងជាជនជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញ
ជាអ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នកផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់
ស្រុកដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហា
ទាំងនេះ ។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗបានមករស់នៅជាបន្តបន្ទាប់ ដូចជា
ជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹកដីកម្ពុជា។
ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជន
ជាតិខ្មែរប្រហែលជា ៥ ភាគ ៦។

Wednesday, January 11, 2012

ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា


ព្រះពុទ្ធសាសនា​ចាប់កំណើត​ឡើង​នៅលើ​ទឹកដី​កម្ពុជា​តាំងពី​សតវត្ស​ទី៥មកម្ល៉េះដោយមាន​ប្រភព​ខ្លះ​បង្ហាញថា​នៅ​សតវត្ស​ទី៣នៃ​គ្រឹ​ស្ត​សករាជនិង​ឯកសារ​ខ្លះទៀត​បង្ហាញថា​ព្រះពុទ្ធសាសនា​ថេរវាទ​ត្រូវបាន​នាំចូល​មកលើ​ទឹកដី​កម្ពុជា​ក្នុង​រាជ​ព្រះបាទ​អសោកដែល​បាន​បញ្ជូន​សមណ​ទូត២អង្គ​ព្រះនាមសោ​ណ​ត្ថេ​រ និង​ឧ​ត្ត​រ​ត្ថេ​រ មកកាន់​ទឹកដី​សុវណ្ណ​ភូមិ​តាំងពី​សតវត្ស​ទី៣មុន​គ្រឹ​ស្ត​សករាជ។ហើយ​សាសនា​នេះ​បាន​បន្ត​រីកចម្រើន​បន្តិចម្តងៗជាមួយនឹង​ព្រហ្មញ្ញសាសនាដូច​មាន​សិលាចារឹកមួយ​នៅលើ​ទឹកដី​វៀតណាម​សព្វថ្ងៃគឺ​សិលាចារឹក​វ៉ូ​កាញ់ ខេត្ត​ញ៉ា​ត្រាង​ចុះ​កាលបរិច្ឆេទ​នា​សតវត្ស​ទី៣ ដែល​បាន​និយាយ​ពី​ព្រះមហាក្សត្រ​គឺ​ព្រះបាទ​ស្រី​មារ​ទាក់ទង​ទៅនឹង​ពុទ្ធសាសនា​នេះ​ផងដែរ។ក្រៅពី​ការចូល​មកកាន់​ទឹកដី​ខ្មែរ​តាមរយៈ​អ្នក​ផ្សព្វផ្សាយ​ទាំងនោះ ពុទ្ធសាសនា​ក៏ត្រូវ​បានមក​តាមរយៈ​ពួក​អ្នកជំនួញ​ឥណ្ឌា​ផងដែរ។ហើយ ចាប់ពី​សតវត្ស​ទី១៣រៀងមក លើកលែងតែ​នៅ​សម័យ​ដែល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច ព្រះពុទ្ធសាសនា​បានក្លាយ​ទៅជា​សាសនា​របស់​រដ្ឋ ដែលមាន​ពុទ្ធសាសនិក​ជា​ខ្មែរ​ប្រមាណ​ជិត៩៥%នៃ​ប្រជាជន​សរុប។
+ពុទ្ធសាសនា​នៅ​សម័យ​ហ្វូណន
អាណាចក្រ​ហ្វូណន​ពី​សតវត្ស​ទី២មុន​គ្រឹ​ស្ត​សករាជរហូតដល់​សតវត្ស​ទី៦នៃ​គ្រឹ​ស្ត​សករាជ បាន​កាន់​នូវ​លទ្ធិ​ហិណ្ឌូ​ដោយមាន​ព្រះមហាក្សត្រ​ជា​អ្នកដឹកនាំនិង​មាន​ជំនឿ​លើ​ព្រះ​សិវនិង​ព្រះ​វិស្ណុ។ ទោះជា​យ៉ាងនេះ​ក្ដី​ព្រះពុទ្ធសាសនាក៏មាន​វត្តមាន​រួចជាស្រេច​ហើយ​នៅលើ​ទឹកដី​នៃ​អាណាចក្រ​នេះ ដែលជា​សាសនា​ទី២បន្ទាប់ពី​ព្រាហ្មណ៍​សាសនា។ព្រះពុទ្ធសាសនា​មាន​ភាព​រីកចម្រើនរុងរឿង​នៅ​កំឡុង​សតវត្ស​ទី៥-៦នៃ​គ្រឹ​ស្ត​សករាជ​ក្នុង​រជ្ជកាល​ព្រះបាទ​កៅ​ឌិ​ណ្ឌ​ន្យ​វរ្ម័ន ព្រោះ​មានការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ និង​ជាតិ​ឥណ្ឌា​ទៅកាន់​ប្រទេស​ចិន​ដើម្បី​យក​ឯកសារ និង​ពុទ្ធរូប​ទៅ​ថ្វាយ​ដល់​ស្ដេច​ក្រុង​ចិន ហើយ​ព្រមទាំង​បាន​ជួយ​បកប្រែ​គម្ពីរ​រ​ពី​សំស្ក្រឹត​ទៅ​ភាសា​ចិន​ទៀតផង។ ព្រះសង្ឃ​នាម​សង្ឃ​បាល​បាន​គង់នៅស្រុក​ចិន១៦ឆ្នាំ​ព្រមទាំង​បានទទួល​ងារ​ជា​ព្រះរាជ​គ្រូ​របស់​ចិន​ទៀតផងនេះ​ក៏​ព្រោះតែ​ចំណេះដឹង​ផ្នែក​សាសនា​របស់​ព្រះអង្គ។  
+ពុទ្ធសាសនា​សម័យ​ចេនឡា
នៅ​សម័យ​ហ្វូណន​ព្រះពុទ្ធសាសនា​នៅ​រុងរឿង​គួរសម​នៅឡើយ។លុះដល់​ចុង​សតវត្ស​ទី៧តាម​សង្ឃដីកា​របស់​ព្រះសង្ឃ​ចិន​មួយអង្គ​ព្រះនាម​យ៉ី​សិងដែល​បាន​និមន្ត​ត្រឡប់​ពី​ប្រទេស​ឥណ្ឌា​ទៅកាន់​ប្រទេស​ចិន​កាត់​តាម​រាជាណាចក្រ​ចេនឡា​ឱ្យដឹងថាពី​ដើមឡើយ​ព្រះធម៌​មាន​ភាពរុងរឿង​ណាស់ ហើយ​បាន​ផ្សព្វផ្សាយ​គ្រប់ទិសទី តែ​ឥឡូវនេះ​ស្ដេច កំណាច មួយអង្គ​បាន​បំផ្លិច​បំផ្លាញចោល​អស់ ហើយ​ព្រះសង្ឃ​រកតែ​មួយអង្គ​និមន្ត​មិនបាន​ផង(ត្រឹង​ងាប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ១+២,១៩៧៣)។ តាមរយៈ​នេះ​ឃើញថា​ព្រះពុទ្ធសាសនា​ត្រូវបាន​សាបរលាប​នូវ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​សតវត្ស​នេះ ប៉ុន្តែ​មិនមែន​មានន័យថា​បាត់បង់​ទាំងស្រុង​នោះទេផ្ទុយទៅវិញ​នៅ​សតវត្ស​ក្រោយមក​ពុទ្ធសាសនា​មហាយាន​បានចាប់ផ្ដើម​ផ្សាយ​ឥទ្ធិពល របស់ខ្លួន និង​មាន​ប្រជាពលរដ្ឋ​បាន​គោរពខ្លះៗហើយ។ នៅ​សម័យនេះ​មាន​សិលា​ចារិក​តែមួយគត់​ដែល​និយាយ​ពី​ព្រះ​ភិក្ខុ​ពុទ្ធសាសនា​ចំនួន​ពីរ​អង្គ។  
+ពុទ្ធសាសនា​សម័យអង្គរ 
បន្ទាប់ពី​ការ​ទ្រុឌទ្រោម​នៃ​លទ្ធិពុទ្ធ​សាសនា​ហីនយាន​នៅ​សម័យ​ចេនឡា​នា​កំឡុង​សតវត្ស​ទី៧មកពុទ្ធសាសនា មហាយាន​បានចាប់ផ្តើម​កកើតឡើង រហូតដល់​សម័យអង្គ​រ។ នៅក្នុង​សតវត្ស​ទី៩រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី២ មានការ ប្រារព្វ​ធ្វើ​ពិធី​ទេវរាជ​នៅលើ​ភ្នំ​គូលែន ដែល​អាច​បង្ហាញថា​ព្រះរាជា​អង្គ​នេះ​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ព្រហ្មញ្ញសាសនា ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​សម័យ​នោះនិង​មាន​ការគោរព​រាប់អាន​ខ្លាំង​ពី​ប្រជារាស្ត្រ​ខ្មែរ។តែ​ទោះជា​យ៉ាងណាក្ដី​ក៏​ពុទ្ធសាសនា​មហាយាន​បាន​បន្ត​វត្តមាន​របស់ខ្លួន​ដដែល​នៅលើ​ទឹកដី​ខ្មែរ​លាយឡំ​ជាមួយនឹង​លទ្ធិ​ព្រា​ហ្ម​ផងដែរ។ តាមរយៈ​ឯកសារ​ខ្លះ​បាន​បង្ហាញថា​ពុទ្ធសាសនា​បាន​រីកចម្រើន និង​មានការ​ទទួលស្គាល់​បន្តិចម្ដងៗ ពី​ប្រជារាស្ត្រ និង​ព្រះមហាក្សត្រ​ខ្មែរ​បន្ត​បន្ទាប់មក។ នៅ​សតវត្ស​ទី៩ក្នុង​រាជ​ព្រះបាទ​យ​សោ​វរ្ម័នទី១ មានការ​សាងសង់​បារាយណ៍​ខាងកើត​ឈ្មោះ  យ​សោធ​រត​ដាក ដោយនៅ​ភាគ​ខាងកើត​លើ​ច្រាំង​នៃ​បារាយណ៍​នេះ​មានការ​សាងសង់​បន្ថែម​នូវ​អាស្រម​សម្រាប់​គណៈ​សាសនា​នៅ​សម័យ​នោះ​ដូចជា៖

Tuesday, January 10, 2012

ធម៌ខន្តី

អត្តនោបិ បរេសញ្ច អត្ថាវហោវ ខន្តិកោ សគ្គមោក្ខគមំ មគ្គំ អារុឡ្ហោ ហោតិ ខន្តិកោ ។
អ្នកមានខន្តីជាអ្នកនាំមកនូវប្រយោជន៍ដល់ខ្លួនផង, ដល់ជនទាំងឡាយឯទៀតផង, អ្នកមានខន្តីជាអ្នកឡើងទៅកាន់ផ្លូវជាទីទៅនៃ ឋានសួគ៌ និង ព្រះនិព្វាន ។
ខន្តិប្រែថា«សេចក្តីអត់ធន់»ចំពោះសត្វនិងសង្ខារ។សេចក្តីអត់ធន់ចំពោះហេតុដែលនាំឲ្យកើត លោភៈ ទោសៈ មោហៈ , សេចក្តីអត់ធន់ចំពោះអក្កោសវត្ថុពាក្យជេរទាំង ១០ យ៉ាងគឺៈ ចោរោសិ ឯងជាចោរ១, ពាលោសិ  ឯងជាមនុស្សពាល ១, មូឡ្ហេសិ ឯងជាមនុស្សវង្វេង ១, ឱដ្ឋោសិ ឯងជាសត្វអូដ្ឋ ១, គោណោ សិ ឯងជាសត្វគោ ១, គទ្រភោសិ ឯងជាសត្វលា ១, នេរិយកោសិ ឯងជាសត្វនរក ១, តិរច្ឆាន គតោសិ ឯងជាសត្វតិរច្ឆាន ១, សុគតិ មិនមានដល់ឯង ១, ទុគ្គតិ មានដល់ឯង ជាប្រាកដ ១ ។ ក្នុងលោកសន្និវាសនេះ គេនិយមរាប់យកនូវរតនវត្ថុគឺមាស ពេជ្រ ត្បូង និលជាដើមថាជាវត្ថុល្អប្រសើរបំផុតតាមលោកនិយម,ប៉ុន្តែក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធទ្រង់ លើកយកធម៌ខន្តីសេចក្តីអត់ធន់នេះថាជាវត្ថុប្រសើរបំផុតជាងគ្រឿងអាភរណៈទាំងនោះទៅទៀត។ ខន្តិជាគូគ្នានឹងសោរច្ចៈដែលប្រែថាសេចក្តីស្ងប់ស្ងៀម,ធម៌ទាំងពីរយ៉ាងនេះ តែង តែអាស្រ័យគ្នា ឃ្លាតចេញពីគ្នាមិនបានដូចជាមនុស្សខ្វាក់និងខ្វិនដូចជាមេសោរនិងកូនសោរតោងតែអាស្រ័យគ្នាទៅ វិញទៅមក។ខន្តិសេចក្តីអត់ធន់ជាគុណធម៌ល្អបំផុតដែលធ្វើឲ្យកល្យាណធម៌ដ៏ទៃកើតឡើងបាន ដូចជាសីលសមាធិធម៌ទាំងនេះដែលកើតឡើងក៏អាស្រ័យខន្តិជាមូលដ្ឋានឬជាប្រភពដែរពីព្រោះ ខន្តិជាមាតារបស់កល្យាណធម៌ ទាំងពួង បើខ្វះខន្តិធម៌នេះធម៌ដទៃក៏ពុំអាចតាំងនៅ បានឡើយ ។
បុគ្គលណាមានខន្តិធម៌នេះនៅប្រចាំក្នុងខន្ធសន្តានហើយបុគ្គលនោះតែងបានជាទីស្រឡាញ់ ពេញចិត្តនៃទេវតានិងមនុស្សទាំងឡាយទោះបីបុគ្គលនោះទៅកាន់ទីណាៗក៏ដោយតែងតែមិនមាន គ្រោះថ្នាក់ឧបសគ្គអ្វីឡើយ។លោកសរសើរខន្តិសេចក្តីអត់ធន់មានន័យច្រើនយ៉ាងសូម្បីព្រះសម្មា សម្ពុទ្ធអង្គណាក៏ដោយ ដែលបានត្រាស់ដឹងឡើងក្នុងលោកទ្រង់សំដែង សរសើរគុណរបស់ ខន្តីថា ខន្តិ បរមំ តបោតីតិក្ខា ថាខន្តិជាតបៈដ៏ ឧត្តមតែមួយបទប៉ុណ្ណេះ ។ ពាក្យថា «តបៈ» ប្រែថា ការ ដុតកំដៅ ឬដុតបំផ្លាញ,ពួកធម៌ណាដែលកើតឡើង ហើយដុតបំផ្លាញបាបធម៌ជាសត្រូវដល់ខ្លួនបាន, ធម៌អម្បាលនោះបានឈ្មោះថាតបៈធម៌ទាំងអស់,ដូចជាកុសលកម្មបថជាតបៈធម៌របស់អកុសលកម្មបថ ព្រោះកាលបើអកុសលកម្មបថកើត ឡើង អាចកំចាត់ អកុសលកម្មឲ្យអន្តរធានទៅបាន, រីរិយៈ (សេចក្តីព្យាយាមប្រឹងប្រែង)កើតឡើងក៏អាចកំចាត់បង់សេចក្តីខ្ជិលច្រអូសឲ្យអន្តរធានទៅបានប៉ុណ្ណេះជាដើម ។ ឯខន្តិ (សេចក្តីអត់ធន) នោះបានជាហៅថាតបៈធម៌ព្រោះ ដុតបាបធម៌ ទាំងឡាយមានទោសៈ សេចក្តីប្រទូស កោធៈ សេចក្តីក្រោធព្យាបាទ សេចក្តីបំផ្លាញគេឲ្យវិនាស វិហឹសា សេចក្តីបៀតបៀន គេអរតិសេចក្តីមិនត្រេកអរ បដិឃៈ សេចក្តីថ្នាំងថ្នាក់ជាដើមដែលជាសាខារបស់ ទោសឲ្យរីងស្ងួតទៅ ឯទោសៈដែលចំរើនធំថ្លោសឡើងបានក៏អាស្រ័យសេចក្តីមិនអត់ធន់ដូចអ្នកដែលទាស់ទែងខ្វែងគំនិត គ្នាដូចភិក្ខុក្រុងកោសម្ពីដែលអាស្រ័យនឹងហេតុបន្តិចបន្តួចសព្វបើគ្រាន់តែទឹកសល់អំពីការ ជម្រះលាមកប៉ុណ្ណោះក៏មិនប្រឹងអត់ធន់ផ្តួចផ្តើមឲ្យកើតជាវិវាទរោលរាលធំធាត់ឡើងដរាបដល់បែកសាមគ្គី អំពីគ្នា បើប្រសិនជាខាងណាអត់បាន រឿងរ៉ាវនោះក៏នឹងស្ងប់រម្ងាប់ទៅមិនខានឡើយ ។
ខន្តិសេចក្តីអត់ធន់នេះមិនមែនមានគុណចំពោះតែខ្លួនឯងទេរមែងមានគុណប្រយោជន៍ដល់អ្នកដទៃផង ហេតុដូច្នេះបានជាលោកសរសើរថាជាតបធម៌ដ៏សំខាន់ក្រៃពេក។មួយទៀតអ្នកមានខន្តីជាអ្នកអាចឡើងទៅកាន់ ផ្លូវជាទីទៅកាន់ឋានសួគ៌និងព្រះនិព្វាន បាន ។

Saturday, January 7, 2012

ព្រះធម្មទេសនារបស់ព្រះភិក្ខុ សាន សុជា (វិជិវប្បញ្ញោ)



ព្រះធម្មទេសនាភាគ១

ព្រះធម្មទេសនាភាគ២

ព្រះធម្មទេសនាភាគ៣

ព្រះធម្មទេសនាភាគ៤

ព្រះធម្មទេសនាភាគ៥

ព្រះធម្មទេសនាភាគ៦

ព្រះធម្មទេសនាភាគ៧

ព្រះធម្មទេសនាភាគ៨

ព្រះធម្មទេសនាភាគ៩

ព្រះធម្មទេសនាភាគ១០

ព្រះធម្មទេសនាភាគ១១

ព្រះធម្មទេសនាភាគ១២

ព្រះធម្មទេសនាភាគ១៣

ព្រះធម្មទេសនាភាគ១៤

ព្រះធម្មទេសនាភាគ១៥

ព្រះធម្មទេសនាភាគ១៦

ព្រះធម្មទេសនាភាគ១៧

ព្រះធម្មទេសនាភាគ១៨

ព្រះធម្មទេសនាភាគ១៩

ព្រះធម្មទេសនាភាគ២០

ព្រះធម្មទេសនាភាគ២១

ព្រះធម្មទេសនាភាគ២២

ព្រះធម្មទេសនាភាគ២៣

ព្រះធម្មទេសនាភាគ២៤

ព្រះធម្មទេសនាភាគ២៥

ព្រះធម្មទេសនាភាគ២៦

ព្រះធម្មទេសនាភាគ២៧

ព្រះធម្មទេសនាភាគ២៨

ព្រះធម្មទេសនាភាគ២៩

ព្រះធម្មទេសនាភាគ៣០

ព្រះធម្មទេសនាភាគ៣១

ព្រះធម្មទេសនាភាគ៣២

ព្រះធម្មទេសនាភាគ៣៣

ព្រះធម្មទេសនាភាគ៣៤

ព្រះធម្មទេសនាភាគ៣៥

ព្រះធម្មទេសនាភាគ៣៦

ព្រះធម្មទេសនាភាគ៣៧

Monday, January 2, 2012

 ព្រះរាជ​ជីវប្រវត្តិ សម្ដេច​ព្រះ​មហា​សុមេធាធិបតី 
ជួន ណាត (ជោតញ្ញាណោ)


សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច ​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។

..ជាតិ ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត ​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។

សម្ដេច​ព្រះមហាសង្ឃរាជា​ និល ទៀង


ព្រះ​នាម​ដើម
និល ទៀង
ព្រះ​នាម​ពេញ
សម្ដេច​ព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជា​សង្ឃនាយកតិលកលោកាចរិយោត្ដម​បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិក​វរោត្ដម​បរម​បពិត្រ ដ៏​ជា​អធិបតី​ព្ធដ៏​គណ​សង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហាឥន្ទបត្ត​នគរ​បវរ​បូរីរម្យ​ឧត្ដម​រាជបនិជា​មហាមគ្គនាយក
ប្រសូត
ព.ស.​២៣៦៨/គ.ស.​១៨២៤
សុគត
ព.ស.​២៤៥៧/​គ.ស.​១៩១៣
ឋានៈ
សម្ដេច​ព្រះ​សង្ឃ​រាជ
ពី​ព.ស.
ព.ស.​២៤០១ ដល់​ ព.ស.​២៤៥៧
បន្ត​ដោយ
 កែ អ៊ុក

សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង [អាន​ថា៖ និល ទៀង] នៃ​គណៈ​មហា​និកាយ (ប្រសូត ថ្ងៃ​សៅរ៍ ៧​កើត ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨/គ.ស.​១៨២៤ សុគត ថ្ងៃ​ព្រហស្បតិ៍ ​២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧/២ តុលា គ.ស.​១៩១៣) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​១ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​សម័យ​​ព្រះ​មហាក្ស័ត្រិយ៍​៣​ព្រះ​អង្គ​ គឺ ១. ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​ព្រះអង្គ​ ដួង ២. ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ៣. ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ។
| ព្រះរាជ​ជីវប្រវត្តិ​ |
ព្រះអង្គ​ទ្រង់​ប្រសូត នៅ​ថ្ងៃ​សៅរ៍ ៧​កើត ខែ​អាសាធ ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨ គ.ស.​១៨២៤ ក្នុង​ស្រុក​ពោធិ​ព្រះបាទ ខេត្ត​កៀនស្វាយ (ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បច្ចុប្បន្ន)។ ព្រះ​អង្គ​ជា​បុត្រ​ច្បង​នៃ បិតា​នាម និល មាតា​នាម ឡឹក។
| ការ​ភៀស​ព្រះ​កាយ​នៅ​ស្រុក​សៀម |
ក្នុង​គ.ស.​១៨៣១ កាល​នោះ​កុមារ​ទៀង ទើប​តែ អាយុ​បាន​៨​ឆ្នាំ ទ័ព​យួន និង​សៀម បាន​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា នៅ​តំបន់​កៀនស្វាយ​ដើម្បី​ដណ្ដើម​យក​ស្រុក​ខ្មែរ។ គ្រួសារ​សម្ដេច​ទៀង​ទាំង​ប៉ុន្មាន ត្រូវ​ទ័ព​សៀម​ចាប់​កេណ្ឌ​កៀរ​យក​ទៅ​ស្រុក​សៀម ទុក​ធ្វើ​ជា​ទាសា​ទាសី។ កុមារ​ទៀង និង​ជីដូន ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ឯ​ទីក្រុង​បាងកក។ នៅ​ទី​នោះ​កុមារ​ទៀង បាន​ជួប​នឹង​មា​ម្នាក់​ឈ្មោះ ពៅ ជា​អាមាត្យ​របស់​ព្រះបាទ​សម្ដេច​ព្រះ អង្គ ​ដួង កាល​ព្រះអង្គ​នៅ​ជា​ព្រះអង្គ​ម្ចាស់​ដែល​សៀម​កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ​ដែរ។ ចំណែក​គ្រួសារ​សម្ដេច​មួយ​ផ្នែក​ទៀត ត្រូវ​សៀម​បញ្ជូន​ទុក​ឲ្យ​រស់​នៅ ស្រុក​មង្គលបុរី ក្នុង​ខេត្ត​បាត់ដំបង។
| ការ​សាង​ព្រះ​ផ្នួស |
ព្រះអង្គ​មាន​ព្រះជន្ម​បាន​១១​ឆ្នាំ ក្នុង​ឆ្នាំ​មមី ឆ​ស័ក ព.ស.​២៣៧៨ គ.ស.​១៨៣៤ បាន​បំពេញ​ផ្នួស​ជា​សាមណេរ នា​វត្ត​មួយ​នៅ​ទីក្រុង​បាងកក។
ព្រះជន្ម​បាន​២១​វស្សា ក្នុង​ឆ្នាំ​រោង ព.ស.​២៣៨៨ គ.ស.​១៨៤៤ សម្ដេច​ព្រះ​ន័ងក្លៅ ព្រះ​ចៅ​ក្រុង​សៀម ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​សាមណេរ ទៀង ចូល​បំពេញ​ឧបសម្បទា ក្នុង​នាគ​ខ្នាន​ព្រះរាជ​ទ្រព្យ នៅ​វត្ត​ព្រះ​ស្រី​រតនសាស្ដាររាម គឺ​វត្ត​ព្រះ​កែវ​មក៌ត ក្រុង​បាងកក។
| ការ​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ |
ព្រះជន្ម​បាន​២៦​វស្សា ក្នុង​ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៣៩៣ គ.ស.​១៨៤៩ ព្រះ​អង្គ​បាន​ទៅ​ថ្វាយ​ព្រះ​ពរ​លា​សម្ដេច​ព្រះ​ន័ងក្លៅ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លុះ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ព្រះ​បាទ​ហរិរក្សរាមាឥស្សរាធិបតី ព្រះ​អង្គ​ ដួង ទ្រង់​សូម​និមន្ត​ឲ្យ​គង់​នៅ​ប្រទេស​កម្ពុជា ហើយ​ទ្រង់​បាន​ធ្វើ​ព្រះរាជ​សុភអក្សរ ថ្វាយ​សម្ដេច​ព្រះ​ន័ងក្លៅ។
| សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ក្រុង​កម្ពុជា​ធិបតី |
ព្រះជន្ម​បាន​៣៤​វស្សា ក្នុង​ឆ្នាំ​ម្សាញ់ នព​ស័ក ព.ស.​២៤០១ គ.ស.​១៨៧៥ ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់​បាន​លើក​ព្រះ​ព្រហ្មមុនី និល ទៀង ឲ្យ​គ្រង​ទី​សម្ដេច​ព្រះមហាសង្ឃរាជា​ក្រុង​កម្ពុជា។
លុះ​រំលង​ពី​នោះ​មក​បាន​មួយ​ឆ្នាំ ព.ស.​២៤០២ គ.ស.​១៨៥៨ ព្រះ​បាទស​ម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គ ដួង បាន​តាំង​សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ជា​ស្ដេច​សង្ឃ​ពេញ​ទី ហើយ​បាន​រៀប​ចំ​ពិធី​ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ នៅ​ក្រុង​ឧត្ដង្គ​មានជ័យ មាន​គោរម្យងារ​ជា “សម្ដេច​ព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជា​សង្ឃនាយក​តិលកលោកាចរិយោត្ដម​បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិក​វរោត្ដម​បរម​បពិត្រ ដ៏​ជា​អធិបតី​ព្ធដ៏​គណ​សង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហាឥន្ទបត្ត​នគរ​បវរ​បូរីរម្យ​ឧត្ដម​រាជបនិជា​មហាមគ្គនាយក” សម្រេច​កិច្ច​អស់​ទ្រទ្រង់​សង្ឃ​ព្រះរាជា​គណៈ​ទាំង​៤​សម្រាប់។
| សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ព្រះមហាក្សត្រ​៣​ព្រះ​អង្គ |
សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ព្រះ​អង្គ​មាន​ឋានន្តរស័ក្ដិ​ជា​មហាសង្ឃរាជ នៅ​ក្នុង​រាជ្យ​៣​គឺ៖
     ▪ ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គ ដួង
     ▪ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម ព្រះចៅក្រុង​កម្ពុជា​ធិបតី
     ▪ ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី
| ព្រះ​ទិវង្គត |
ព្រះជន្ម​បាន​៩០​វស្សា​គត់ នៅ​ក្នុង​ឆ្នាំ​ឆ្លូវ ព្រះអង្គ​ទ្រង់​សោយទិវង្គត នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែ​តុលា គ.ស.​១៩១៣ វេលា​ម៉ោង​១២​និង៤០​នាទី​អាធ្រាត ដោយ​ព្រះរោគជរាពាធ នៅ​ព្រះរាជ​តំណាក់​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ៕